Ozil បាន​សារភាព​ថា​អនាគត​របស់​គាត់​នៅ​ Arsenal គឺ​អាស្រ័យ​លើ​លោក​ Wenger

កីឡាករ​ Mesut Ozil បាន​បញ្ជាក់​ថា​គាត់​នឹង​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​បន្ថែម​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ Arsenal ប្រសិន​បើ​លោក​ Arsene Wenger នៅ​បន្ត​ដឹកនាំ​ក្រុម​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​មួយ​នេះ​។

 
ខ្សែបម្រើ​ប្រយុទ្ធ​ដែល​នៅ​សល់​កុងត្រា​ជាមួយ​ Arsenal ក្នុង​រយៈ​ពេល​ ១៨ ខែ​ទៀត​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្ដី​បាល់ទាត់​​របស់​អាល្លឺម៉ង់​ Kicker ថា​ ៖ "ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​​នៅ​ទីនេះ​​នៅ​ Arsenal ហើយ​ខ្ញុំ​ចង់​ឲ្យ​ក្លឹប​មួយ​នេះ​ដឹង​ថា​​ខ្ញុំ​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ចុះ​កុងត្រា​បន្ថែម​។"
 
"ក្លឹប​ដឹង​ថា​ខ្ញុំ​នៅ​ទីនេះ​គឺ​ដោយសារ​លោក​ Arsene Wenger ។ គាត់​គឺ​ជា​អ្នក​ដែល​បាន​នាំ​ខ្ញុំ​មក​ទីនេះ​ និង​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​មាន​ជំនឿ​ជាក់​លើ​។ ហើយ​​​​ខ្ញុំ​ចង់​ដឹង​ច្បាស់​ថា​​​តើ​គាត់​នឹង​បន្ត​ជាមួយ​ពួកយើង​ទៀត​ឬ​យ៉ាង​ណា​..." អតីត​ខ្សែ​បម្រើ​របស់​ក្រុម​​យក្សស​ Real Madrid រូប​នេះ​​បាន​បន្ថែម​។

 
កុងត្រា​ដឹកនាំ​​របស់​លោក​ Wenger ជាមួយ​​ Arsenal នឹង​ផុត​​​នៅ​រដូវកាល​នេះ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​តម្រុយ​ណា​មួយ​បង្ហើប​ឲ្យ​ដឹង​ថា​គាត់​នឹង​ចុះ​កុងត្រា​បន្ថែម​ទៀត​​ឬ​អត់​​នៅ​ឡើយ​​ទេ​។
 

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ theguardian

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign