Paris ត្រៀម​លុយ​​ជាង​ ៧០ លាន​ដុល្លារ​ដើម្បី​​សុំ​ទិញ​ Sanchez ពី​ក្រុម​កាំភ្លើង​ធំ​

ក្រុម​ Paris Saint-Germain កំពុង​រៀប​ចំ​លុយ​ចំនួន​ ៧០ លាន​អឺរ៉ូ​​(៧៣.៧ លាន​ដុល្លារ)​ដើម្បី​ផ្ដល់​ទៅ​ឲ្យ​ក្រុម​កាំភ្លើងធំ​ Arsenal សម្រាប់​ដោះដូរ​យក​កីឡាករ​ Alexis Sanchez ។ នេះ​បើ​យោងតាម​ប្រភព​ពី​កាសែត​បាល់ទាត់​របស់​បារាំង​​ Maxifoot

កីឡាករ​នៃ​ក្រុម​ជម្រើសជាតិ​​ឈីលី​រូប​នេះ​នៅ​សល់​កុងត្រា​ជាមួយ​កីឡដ្ឋាន​ Emirates រយៈ​ពេល​​ ១៨ ខែ​​ទៀត​​ ខណៈ​ដែល​​កិច្ចចរចារ​របស់​គាត់​ជាមួយ​ Arsenal ទៅ​លើ​ការ​​បន្ត​កុងត្រា​បន្ថែម​នៅ​មិន​ទាន់​ចេញ​ជា​ផ្លែ​ផ្កា​នៅ​ឡើយ​ ហើយ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​ Sanchez ក៏​ត្រូវ​បាន​ក្លឹបនៃ​លីក​កំពូល​​របស់​ចិន​ចាប់​អារម្មណ៍​ចង់​បាន​ផង​ដែរ​។

យ៉ាងណា​ម៉ិញ​ការ​ផ្ដល់​ឲ្យ​នូវ​ទឹក​ប្រាក់​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុម​នៃ​លីក​កំពូល​របស់​បារាំង​ PSG នឹង​មិន​ទំនង​ជា​អាច​អូសទាញឲ្យ​ Arsenal លក់​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឡើយ​ ប៉ុន្តែ​​​ការ​ដំឡើង​ប្រាក់​ឈ្នួល​​អាច​នឹង​ធ្វើ​ឲ្យ​គាត់​ពិចារណា​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​លីក​របស់​បារាំង​( Ligue 1)។

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign