Mahrez ឈ្នះ​ពាន​កីឡាករ​​អាហ្វ្រិក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ២០១៦ ក្រោយ​ទទួល​បាន​​ការ​បោះឆ្នោត​គាំទ្រ​ ៣៦១ សម្លេង​

កីឡាករ​ Riyad Mahrez ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ក្លាយជា​កីឡាករ​​​​ល្អ​បំផុត​​ប្រចាំ​ទ្វីប​អាហ្វ្រិក​​ឆ្នាំ​ ២០១៦ បន្ទាប់​ពី​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី​រូប​នេះ​បាន​ជួយ​ឲ្យ​ក្រុម​កញ្ជ្រោង​ Leicester City លើក​ពាន​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​(Premier League)រដូវកាល​មុន​។



ក្នុង​ការ​ឈ្នះ​​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីប​​អាហ្វ្រិក​នេះ​ដែរ​គឺ​កីឡាករ​ Mahrez បាន​ប្រជែង​​យក​ឈ្នះ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Borussia Dortmund គឺ​កីឡាករ​ Pierre-Emerick Aubameyang ដែល​បាន​ឈ្នះ​ពាន​មួយ​នេះ​កាល​ពី​ឆ្នាំ​ ២០១៥ ។



Mahrez ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​​ចំនួន​ ៣៦១ សម្លេង​ ដោយ​នាំ​មុខ​ Aubameyang ដល់​ទៅ​ ៤៨ សម្លេង​ឯណោះ​ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ហង្សក្រហម​ Liverpool កីឡាករ​ Sadio Mane ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៣ ក្រោយ​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ចំនួន​ ១៨៦ សម្លេង​។



ហើយ​កីឡាករ​ទាំង​ ៣ រូប​ខាង​លើ​នេះ​នឹង​ត្រលប់​ទៅ​ជួយ​ជម្រើសជាតិ​​រៀងៗ​ខ្លួន​របស់​ពួកគេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Africa Cup នា​ខែ​មករា​នេះ​ ខណៈ​ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​​នា​ប្រទេស​ហ្គាបុង​ដែល​ជា​ប្រទេស​កំណើត​របស់​ Aubameyang ។

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign