នៅក្នុង​ជីវិត​របស់​អូន អូន​​មិន​ដែល​ខ្លាច​អ្វី​ដូចជា​ខ្លាច​កែវភ្នែក​បង​នោះទេ!!!...

​តើ​ខ្ញុំ​កំពុងកើត​អ្វី​ទៅ​ បាន​ជា​ពេល​ជួប​បង​ម្តងៗ​អូន​ភ័យៗ ​បេះដូង​លោត​ខុស​ចង្វាក់​បែប​នេះ​?​ ពីមុន​អូន​ធ្លាប់តែ​ជា​នារី​ដែល​ក្លាហាន​អូន​មិនសូវ​ខ្លាច​អ្វី​ផ្តេសផ្តាស​ ឬ​ចុះចាញ់​នរណា​ងាយៗ​ឡើយ ​តែ​ទោះបីជា​យ៉ាងណាក៏ដោយ ​ក៏​អូន​នៅតែ​ចាញ់​កែវភ្នែករ​បស់បង​ដដែល​។​ ឱ្យ​តែ​ពេល​ជួប​បង​ម្តងៗ​អូន​មិន​ហ៊ាន​មើល​បង​ចំនោះទេ​ ព្រោះថា ​នៅពេលដែល​ប្រទះ​កែវភ្នែក​ជាមួយ​បងអូន​ហាក់ដូចជា​អៀន​ប្រៀ​ន​យ៉ាងខ្លាំង បេះដូង​លោត​ខុសធម្មតា​ អាចនិយាយបាន​ថា​ កែវភ្នែក​បង​ដូចជា​មាន​ឥទ្ធិ​ពល​ខ្លាំងណាស់​ខ្លាំង​ រហូតដល់​អូន​លែង​ហ៊ាន​សំ​ឡឹង​ចំ​។ ​

តើ​ភ្នែក​បង​មាន​ម​ន្ត​អ្វី​ទៅឱ្យតែ​ពេល​សំ​ឡឹង​ចំ​អូន​ម្តងៗ​ធ្វើឱ្យ​អូន​ភ្លេច​ភ្លាំង ឆ្លេឆ្លា រលះរលាំង​ធ្វើ​អ្វី​មិនត្រូវ​ដែល​ខុសពី​ភ្នែក​បុរស​ដទៃ​ដែល​គេ​សំឡឹង​មក​អូន​តែ​អូន​មាន​អារម្មណ៍​ធម្មតា​ ឯ​ចំ​ណែ​កបង​វិ​ញ​អូន​បែរជា​មាន​អារម្មណ៍​ចម្លែក នោះ​ប្រហែលជា​បងមាន​អ្វី​ម្យ៉ាង​ពិសេស​ខុសពី​បុរស​ដទៃ​ ដែល​អាច​ស​ណ្តំ​ និង​ឆក់យក​បេះ​ដូង​អូន​បាន។ ​នារី​ដែល​ធ្លាប់តែ​រឹង​រួស មិន​ចេះ​ខ្លាច​តែ​ពេល​នេះ​បែរជា​មក​ចាញ់​កែវភ្នែក​បង​ទៅ​វិ​ញ ពេល​នេះ​អូន​ទទួលស្គាល់ហើយ​ថា​អូន​កំ​ពុង​លង់​ស្នេហ៍​បង៕ គួរ​ចុច​អាន ៖ ផ្លែ​ត្របែក​ អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​មុខ​ឡើង​ក្រហម​រលោង​ស្អាត​គួរ​ឲ្យ​ចង់​ស្ទាប​អង្អែល

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign