ដោយសារតែ​បុរស​ម្នាក់​ធ្វើឱ្យ​នាង​បដិសេធ​បុរស​គ្រប់ៗ​គ្នា តើ​នាង​រង់ចាំ​បុរស​នោះ ឬ​មួយ​នាង​ខ្លាច​មាន​ប្រវត្តិសាស្ត្រ​ស្នេហ៍​ច្រំ​ដែល?

បន្ទាប់ពី​នាង​ស្គាល់​នូ​វ​រសជាតិ​ស្នេហ៍​ដ៏​ផ្អែមល្ហែម​មួយគ្រា​កន្លង​មក រសជាតិ​ស្នេហ៍​នោះ​ក៏បានប្រែក្លាយជា​ថ្នាំ​ពិស​ដ៏​កាច​សាហាវ ដែល​គំរាមកំហែង​បេះ​ដូង​នាង​ឱ្យ​រៀ​ង​ចាល​លែង​មាន​ទំ​នុប​ចិត្ត​ក្នុង​រឿង​ស្នេហា​។​

នាង​តែង​គិតថា ក្នុង​មួយ​ជាតិ​នេះ​នាង​ប្រហែលជា​មិនអាច​ទទួល​យក​បុរស​ណា​ម្នាក់​មក​ធ្វើ​ជា​ម្ចាស់​គ្រង​បេះ​ដូង​នាង​ទៀ​ត​បានទេ ហើយ​នេះ​ក៏​ដោយសារតែ​ថ្វី​ដៃ​បុរស​ឈាម​ត្រជាក់​ម្នាក់​នោះ​ធ្វើឱ្យ​នាង​ខ្លាចរអា នាង​គិតថា​បុរស​ទាំងអស់​សុទ្ធតែ​ដូចគ្នា​គ្មាន​ន​រណា​ម្នាក់​ស្មោះត្រង់​នឹង​ស្នេហា​ឡើយ​។ ​បើ​ទោះជា​ក្នុងពេលនេះ​មាន​កំ​ពូ​ល​បុរស​ម្នាក់​ចង់​មក​ថែទាំ​ផ្សះ​ផ្សា​លួងលោម​ថ្នាក់ថ្នម​បេះ​ដូង​នាង​កុំ​ឱ្យ​ឈឺចាប់​យ៉ាងណាក៏ដោយ ក៏​នាង​នៅតែ​បដិសេធ នាង​នៅតែ​មាន​ម​ន្ទិ​ល​សង្ស័យ​មិនអាច​ទទួល​យក​បានដែ​រ នេះ​ដោយសារតែ​ស្រមោល​អតីតកាល​ដ៏​ខ្មៅ​ងងឹត​របស់​បុរស​ម្នាក់​នោះ នៅតែ​តាម​លង​បន្លាច អន្ទោល​តាម​នាង​គ្រប់​ពេលវេលា​។​

បុរស​ជាច្រើន​ត្រូវ​ខូចចិត្ត​ដោយសារ​នាង​បដិសេធ​ស្នេហ៍​។​ អាច​ទេ​! កុំ​ព្រោះតែបុរស​ម្នាក់​នោះ​អូន​ធ្វើបាប​ខ្លួនឯង​ដល់​ថ្នាក់​នេះ អាច​ទេ​! កុំ​ដោយសា​រតែគេ​អូន​បដិសេធ​ស្នេហ៍​បង មិន​ខ្វះ​ទេ​បុរស​ដែល​ល្អ​នៅ​រង់ចាំ​អូន​! បុរស​មិនមែន​សុទ្ធតែ​ដូចគ្នា​នោះទេ​! សូម​កុំ​យក​អតីត​កាលមក​បំ​ផ្លាញ​សុភមង្គ​ល​នា​ពេលបច្ចុប្បន្ន​របស់​អូន...៕

Loading...

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign
Anchor Beer