មាន​មិត្ត​ភក្ដិ​ជា​អ្នក​មាន នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ក្រ (គួរ​ដោះស្រាយ​បែប​ណា?)

នៅ​ពេល​អ្នក​រៀន​នៅ​ថ្នាក់​បឋម​សិក្សា អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​មាន​មិត្ត​ច្រើន​ណាស់ តើ​ពិត​ទេ? ហើយ​បន្ទាប់​មក​ទៀត​គឺ​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​ ក៏​មាន​មិត្ត​បន្ថែម​ទៀត។ បន្ត​មក​ដល់​ថ្នាក់​មហាវិទ្យាល័យ មិត្ត​ទាំង​អស់​កាល​ពី​មុន​នឹង​បែក​គ្នា​ស្ទើរ​តែ​អស់។ ប៉ុន្តែ​អ្នក​ក៏​បាន​រាប់​អាន​មិត្ត​ភ័ក្ដ​ថ្មីៗ​បន្ថែម​ទៀត​ដែរ នៅ​ពេល​រៀន​មហាវិទ្យាល័យ​ជា​មួយ​គ្នា។

មិត្ត​ភក្ដិ​ទាំង​អស់ មិន​ដូច​គ្នា​ទេ មាន​អ្នក​ខ្លះ​មាន អ្នក​ខ្លះ​ទៀត​ជា​អ្នក​ក្រ។ តែ​ទោះ​ជា​យ៉ាង​ណា មិត្ត​ភាព​មិន​បាន​គិត​ពី​មាន ឬ​ក្រ​ឡើយ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​រាប់​អាន​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ដែល​មាន​ជាង​ខ្លួន នោះ​នឹង​ធ្វើ​ឲ្យ​ខ្លួន​កើត​អារម្មណ៍​មួយ​យល់​ថា ខ្លួន​ឯង​ពិត​ជា​ក្រ។

អ្នក​អាច​ដោះ​ស្រាយ​ពី​ទស្សនៈ​ដែល​យល់​ឃើញ​បែប​នេះ​បាន។
១. ញុំា​អាហារ​ជា​មួយ​គ្នា ដោយ​មិន​ចាំ​បាច់​ចូល​ហាង​ណា​ដែល​មាន​តម្លៃ​ថ្លៃ​ពេក​ទេ។
២. កុំ​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​គេ​អី ទោះ​បី​ជា​ប្រៀប​ធៀប​ផ្នែក​ទ្រព្យ​សម្បត្តិ ឬ​ឋានៈ​ក៏​ដោយ។
៣. បង្កើន​ភាព​ស្និទ្ធស្នាល​ជា​មួយ​គ្នា។
៤. លេង​សើច​ជា​មួយ​គេ​ឲ្យ​បាន​ច្រើន។
៥. មនុស្ស​យើង ជា​ធម្មតា​តែង​មាន​ចំណុច​ខ្លះ​ខុសៗ​គ្នា ទ្រព្យ​សម្បត្តិ​របស់​អ្នក​អាច​ចាញ់​គេ តែ​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​កក់​ក្ដៅ និង​សុភមង្គល មិន​ប្រាកដ​ថា​អ្នក​ចាញ់​គេ​នោះ​ទេ។

ប្រែសម្រួលដោយ៖ ស.និត

ប្រភព៖ EKV

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign