ចិត្ត​ស្មោះ​របស់​បុរស​ម្នាក់ ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន!!!

   ពេល​ខ្លះ​បុរស​ម្នាក់​អាច​នឹង​ផ្ដល់​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​របស់​ខ្លួន​ទៅ​ឲ្យ​នារី​ម្នាក់​ដែល​គេ​ចាប់​អារម្មណ៍ និង​ប្រគល់​បេះដូង​ទៅ​ឲ្យ ច្រើន​ជាង​ការ​ស្រឡាញ់​ខ្លួន​គេ​ទៅ​ទៀត។ មិត្ត​នារីៗ​អាច​នឹង​មិន​ដឹង។ ប៉ុន្តែ​ពេល​ណា​មួយ​វា​ប្រាកដ​ជា​បង្ហាញ​ចេញ​មក​ដោយ​ឯកឯង​មិន​ខាន។ ជាក់​ស្ដែង​ដូច​មាន​ក្នុង​រឿង​ខ្លី​ខាង​ក្រោម​នេះ។

   ក្មេង​ស្រី និង​ក្មេង​ប្រុស​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ហួស​ល្បឿន​កំណត់ គឺ១០០គីឡូ​ម៉ែត​ក្នុង​១ម៉ោង។
- ក្មេង​ស្រី ៖ បន្ថយ​ល្បឿន​ទៅ, ខ្ញុំ​ខ្លាច​ណាស់។
- ក្មេង​ប្រុស ៖ ទេ! វា​គឺ​សប្បាយ​ណាស់។
- ក្មេងស្រី ៖ ទេ! ទេ!!... វា​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់។
- ក្មេងប្រុស ៖ អ្នក​អាច​និយាយ​ពាក្យ​មួយ​ម៉ាត់​ថា "ស្រឡាញ់​ខ្ញុំ" បាន​ទេ?
- ក្មេង​ស្រី ៖ ប្រាកដ​ណាស់!។ ខ្ញុំ​ស្រឡាញ់​អ្នក!...។ (ដោយ​ការ​ភ័យ​ខ្លាច នាង​បាន​ឱប​បុរស​នោះ​កាន់តែ​ខ្លាំង​ឡើង)។
- ក្មេង​ប្រុស ៖ បើ​ដូច្នេះ អ្នក​ត្រូវ​តែ​ធ្វើ​តាម​ខ្ញុំ។
- ក្មេង​ស្រី ៖ ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?
- ក្មេង​ប្រុស ៖ ឆាប់​យក​មួក​ការពារ​សុវត្ថិភាព​ពី​ខ្ញុំ ទៅ​ពាក់​ភ្លាម​ទៅ។
   ពេល​នោះ​ក្មេង​ស្រី​ក៏​ធ្វើតាម។
   មិន​យូរ​ប៉ុន្មាន​ម៉ូតូ​​របស់​គេ​ក៏​បាន​បុក​នឹង​អគា​រ​មួយ ដោយ​សារ​តែ​ដាច់​ហ្វ្រាំង។ មាន​ម​នុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត។ ម្នាក់​នោះ​គឺ​ក្មេង​ស្រី។
   ការពិត​ក្មេង​ប្រុស​នោះ​បាន​ដឹង​រួច​ជា​ស្រេច​ហើយ​ថា ម៉ូតូ​របស់​ខ្លួន​បាន​ដាច់​ហ្វ្រាំង តែ​គេ​មិន​បាន​ប្រាប់​ទៅ​ក្មេង​ស្រី​ទេ ដើម្បី​កុំ​ឲ្យ​នាង​មាន​ការ​ភ័យ​ខ្លាច។ មិន​តែ​ប៉ុណ្ណោះ ក្មេង​ប្រុស​ក៏​បាន​បញ្ជា​ឲ្យ​នាង​យក​មួក​សុវត្ថិភាព​មក​ពាក់ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត។

   តើ​អ្នក​មាន​យោបល់​យ៉ាង​ណា​ដែរ ចំពោះ​រឿង​នេះ? អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ជួប​បុរស​ល្អ​បែប​នេះ​ទេ?

ប្រែសម្រួលដោយ៖ ស.និត

ប្រភព៖ RLM

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign