ស្រក​ទម្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ ដឹង​ថា​មកពី​អី​ដែរ​ទេ?

មែន​ហើយ ការ​មាន​ផ្ទៃពោះ​ច្រើនតែ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ប៉ុន្តែ​វា​ក៏​អាច​បណ្តាល​ឲ្យ​ស្រកទ​ម្ងន់​ខ្លះ​ដែរ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​តែម្តង​។ ដើម្បី​ចង់​ដឹង​ថា​ហេតុអ្វី​បានជា​មាន​ផ្ទៃពោះ​ហើយ​នៅ​ស្រក​ទម្ងន់​ទៀត យក​ល្អ​គួរតែ​ស្វែងយល់​អំពី​វា​ដូចតទៅ​៖

​ចាញ់​កូន​
​ការ​ចាញ់កូន​គឺជា​អាការៈ​ញឹកញាប់​មួយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ នៅ​ពេល​ស្ត្រី​ព្យាយាម​ក្អួត ឬ​ចង្អោ មានន័យ​ថា​នាង​ប្រហែល​ជា​ស្រក​ទម្ងន់​ខ្លះ​ហើយ​។ ការ​ចាញ់កូន​នេះ​ប្រហែល​ជា​បន្ត​រហូត​ដល់​សប្តាហ៍​ទី​១២ នៃ​ការ​មាន​ផ្ទៃពោះ​ឯណោះ​។

ចាញ់​ក្លិន ឬ​រសជាតិ​
​ក្នុងពេល​មាន​ផ្ទៃពោះ​ភ្លាមៗ រោគ​សញ្ញា​មួយ​ចំនួន​ប្រហែល​ជា​រំខាន​ដល់​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​របស់​នាង ដូចជា ការ​ចាញ់​ក្លិន ឬ​រសជាតិ​អាហារ​ពិសេស​ណាមួយ​។ ខណៈពេលដែល រោគសញ្ញា​ទាំងនេះ​ប្រហែលជា​មិន​បណ្តាល​ឲ្យ​ស្រកទ​ម្ងន់​ដោយ​ខ្លួនឯង​ទេនោះ តែ​វា​អាច​នាំ​ឲ្យ​ស្ត្រី​ញ៉ាំ​អាហារ​កាន់តែ​តិចជាង​រៀងរាល់​ថ្ងៃ​ទៅ​វិញ​។

ក្អួត​ខ្លាំង​
​ការ​ចាញ់កូន​រហូត​ដល់​ក្អួត​ខ្លាំងក្លា​បែបនេះ អាច​បណ្តាល​ឲ្យ​បាត់បង់​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​យ៉ាង​ច្រើន​រហូត​ដល់​ស្រក​ទម្ងន់​តែម្តង​។ ការព្យាបាល​មួយចំនួន​សម្រាប់​រឿងនេះ ច្រើនតែ​ជា​ការប្រើ​ថ្នាំបន្សាប​អាស៊ីត​ក្នុង​ក្រពះ សម្រាក និង​ផ្លាស់ប្តូរ​របប​អាហារ​។

រលូត​កូន​
​ការ​ស្រក​ទម្ងន់​អាច​ជា​សញ្ញា​ប្រកាសអាសន្ន​មួយ​នៃ​ការ​រលូត​កូន ដែល​វា​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​ក្នុង​សប្តាហ៍​ទី​១៣ នៃ​ការ​មាន​ផ្ទៃពោះ​តែម្តង​។ អា​ការៈផ្សេងៗ​ទៀត​នៃ​ការ​រលូត​កូន មានដូចជា ឈឺ​ខ្នង​ខ្លាំងក្លា ជ្រុះ​សាច់ ឬ​ធ្លាក់​ឈាម​តាម​ទ្វារមាស​ជាដើម​។

ផ្លាស់ប្តូរ​របប​អាហារ​
​ស្ត្រី​ជា​ច្រើន​ចាប់ផ្តើម​ផ្លាស់ប្តូរ​របប​អាហារ​របស់​ខ្លួន​ភ្លាមៗ​កាលណា​ដឹងថា​ខ្លួនឯង​មាន​ផ្ទៃពោះ​។ ពួកគេ​ប្រហែលជា​ចាប់ផ្តើម​ស្អប់​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​។ ការផ្លាស់ប្តូរ​បែបនេះ​អាច​បណ្តាល​ឲ្យ​ស្រកទ​ម្ងន់​បួន​ប្រាំ​គីឡូក្រាម​ដែរ​៕

Loading...

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer