Option PDA Scanner របស់ជប៉ុន រចនាឡើងយ៉ាងល្អឥតខ្ចោះ និង បច្ចេកវិទ្យាទំនើបបំផុត

Option សូមបង្ហាញជូននូវម៉ាសុីនស្កែនមួយប្រភេទទៀតគឺ PDA Scanner។ ម៉ាសុីនស្កែនប្រភេទនេះ ត្រូវបានការរចនាឡើងយ៉ាងល្អឥតខ្ចោះ ព្រមទាំងបំពាក់នូវបច្ចេកទេសទំនើបបំផុត។ PDA Scanner ត្រូវបានផលិតឡើងនូវ ៤ ម៉ូដែលផ្សេងៗគ្នា មានដូចជា៖ Batch Terminal, Windows CE, Windows Mobile និង Android Terminal។ ម៉ូដែលនីមួយៗ ត្រូវបានរចនាឡើងអោយទៅតាមតំរូវការជាក់ស្តែង ហើយសមស្របទៅតាមដំណោះស្រាយអាជីវកម្មផ្សេងៗគ្នា និង ទៅតាមប្រភេទនៃកម្មវីធី (Application) ឬ ទីផ្សារ។

សុីនស្កែន Batch Terminal របស់ Opticon មានពីប្រភេទគឺ OPH 3001 និង 1005. OPH មានលក្ខណៈពិសេស ប្រើប្រាស់បច្ចេកទេសដែលមានគុណភាពខ្ពស់ មានទំងន់ស្រាល (តិចជាង 160g), ច្បាស់ និង ងាយស្រួលក្នុងការអាន TFT color display, 128 MB flash memory និង មានការតភ្ជាប់ជាមួយ ម៉ាស៊ីនស្កេនកូដឡាស៊ែ និង IP 54 rating។


Opticon Windows CE ដែលមានឈ្មោះថា H32 មានដំណើរការលើ ប្រព័ន្ធប្រតិបត្តិការ Windows Embedded Compact 7។
 H-32 អាចផ្តល់នូវលទ្ធភាព ក្នុងការប្រាស្រ័យទាក់ទង ជាមួយនឹងឧបករណ៍ជាច្រើនប្រភេទដូចជា៖ Bluetooth V2.1 + + EDR, ប្រព័ន្ធ WiFi, IEEE 802.11 a /b/g/n, USB និង OTG។


Windows Mobile H22 ដំណើរការលើប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Microsoft Windows Mobile ® 6.5.3 ផ្តល់នូវបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់កម្មវិធីទូរស័ព្ទ។ H22 នេះគឺអាចប្រើបានជាមួយនឹង បន្ទះក្តាចុច អក្សរ-លេខ និង ក្តារចុច QWERTY ហើយភ្ជាប់ជាមួយនឹងអេក្រង់ពណ៌ប្រភេទ sharp 3.7 touch screen. H22 គឺជាប្រភេទឧបករណ៍ដែល ផ្តល់ភាពងាយស្រួលក្នុងការ តភ្ជាប់ជាមួយខ្សែរ USB និង wirelessly តាមរយៈ Bluetooth 2.1 and IrDA 1.3 ហើយ WiFi® អាចប្រើបានតាមរយៈ wireless LAN។


Android Terminal H27 គឺមានលក្ខណៈពិសេស ដែលរចនាឡើងសមស្របទៅនឹងការប្រើប្រាស់ និង សម្រាប់តម្រូវការរួមគ្នារវាង លេខសម្គាល់ដោយស្វ័យប្រវត្តិ (auto-ID) និង តួនាទីយ៉ាងសំខាន់សម្រាប់ទិន្នន័យអជីវកម្ម ដើម្បីអោយប្រតិបត្តិការជំនួញរបស់អ្នកប្រកបដោយភាពរលូន និង មានប្រសិទ្ធិភាពខ្ពស់។ ដោយសារតែការរចនាយ៉ាងសមស្របទៅតាមតំរូវការជាក់ស្តែង H-27 គឺ មានរូបរាងស្តើង និង ស្រាលជាងឧបករណ៍ឧស្សាហកម្មផ្សេងៗ ហើយ រឹងមាំជាងទូរស័ព្ទដៃទៅទៀត។ លើសពីនេះទៀត ឧបករណ៍នេះក៏ធ្លាប់ឆ្លងកាត់ ការធ្វើតេសទម្លាក់ចុះក្រោមក្នុងកំពស់ 1.5 ម៉ែត្រ ដែលជាចំណាត់ថ្នាក់ IP65 និង តេសក្រោម សីតុណ្ហាភាពប្រតិបត្ដិការពី-10⁰ទៅ50⁰ C។ ជាមួយនឹង អេក្រង់ទំហំ 4.3 របស់ខ្លួន (800 × 480 pixels) ដែលមានកញ្ចក់ប្រភេទ Gorilla និង ការ ការពារការកូតថ្នាំ បានធ្វើអោយ Android 4.2.2 ក្លាយជាឧបករណ៍ ដែលអាចបំពេញតម្រូវការអជីវកម្មរបស់អ្នកយ៉ាងជឿទុកចិត្ត និង មិនធ្វើអោយលោកអ្នកខកបំណង។


ម៉ាស៊ីនស្កេន PDA របស់ Opticon ត្រូវបានរចនាឡើងសម្រាប់ តម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ ភ្ជាប់ជាមួយកម្មវិធីផ្សេងៗ ក្នុងការគ្រប់គ្រងតម្លៃ, សារពើភ័ណ្ឌ (Inventory), ការតាមដានទ្រព្យសកម្ម (Asset Tracking) និង ការបន្ថែមទំនិញជាដើម ដើម្បីអោយការប្រតិបត្តិការអាជីវកម្មរបស់អ្នក ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការជ្រើសរើស ម៉ាស៊ីនស្កេន PDA នៅក្នុងអាជីវកម្មរបស់អ្នកគឺជា ជម្រើស និង ដំណោះស្រាយល្អបំផុត។ វាជួយក្នុងការបង្កើនប្រសិទ្ធិភាពការងារ កាត់បន្ថយពេលវេលា និង កំហុសរបស់បុគ្គលិក។


ប្រសិនបើអ្នកចង់ពិគ្រោះយោបល់អំពីផលិតផល ម៉ាស៊ីនស្កេនបាកូដ ឬ កម្មវិធី សូមកុំមានការស្ទាក់ស្ទើរក្នុងការទាក់ទងមកយើងខ្ញុំជាមួយនឹងអាស័យដ្ឋានខាងក្រោម៖

OPTICON VIETNAM

- អាស័យដ្ឋាន: 3Rd Floor, Indochina Park Tower, 04 Nguyen Dinh Chieu Street, Dakao Ward, District 1,, Ho Chi Minh City, Vietnam
- ទូរស័ព្ទ: (+84) (0) 8222 88 262
- អ៊ីម៉ែល: sales@opticon.vn
- វេបសាយ: www.opticon.vn

Loading...

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Binggrae Milk
Anchor Beer