ទោះស្រឡាញ់​បងដល់​ស្លាប់​ ក៏​គ្មាន​ថ្ងៃ​ទៅ​ដណ្តើម​បង​ពី​គេ​ដែរ!!!

​ឱកាស​ដែល​យើង​ជួបគ្នា​តែ​ជា​ពេលវេលា​មួយ​ដែល​បង​មាន​គេ​រួចទៅហើយ តើ​អូន​ត្រូវធ្វើ​​ដូច​ម្តេចទៅ​?​ ចម្លើយ​ដ៏​សក្តិសម​សម្រាប់​អូន​នោះ​គឺ ​វាគ្មាន​ផ្លូវ​ទេ​។ ​ពេល​ខ្លះ​ខំ​ហាម​បេះ​ដូង​កុំ​ឱ្យ​នឹក​បង ទោះបី​ខំ​ប​ន្លំ​ធ្វើ​អ្វី​ ដើម្បី​កុំ​ឱ្យ​នឹក​តែ​បេះ​ដូង​នៅតែ​ចចេស​មិន​ព្រម​ស្តាប់​។​ អូន​ដឹងថា​ បង​មិនអាច​មក​ស្រឡាញ់​អូន​បានទេ តែ​អូន​ក៏​មិនអាច​ប​ង្ខំ​ខ្លួនឯង​ឱ្យ​ដើរចេញ​បានដែរ ពេល​ខ្លះ​អូន​លួច​យំ​ម្នាក់ឯង ហើយ​ពេល​នោះ​គឺជា​វេ​លាដែល​អូន​ឯកា​បំ​ផុត​។

ដឹងថា​គ្មាន​ថ្ងៃ​ដែល​អូន​បាន​គ្រង​បេះដូង​បងឡើយ តែ​ចិត្ត​អូន​នៅតែ​រឹង​នៅតែ​មានះ​ ទាំង​ដែល​ដឹងថា​បេះដូង​បងមាន​គេ​រួចទៅហើយ តែ​ទោះជា​យ៉ាងណាក៏​ដោយ​អូន​ក៏​មិន​ដែល​ទៅ​រំ​ខាន​បង​នឹង​គេ​ឡើយ សុខចិត្ត​គ្រាំគ្រា​តែម្នាក់ឯង​។ ​មាន​អារម្មណ៍​ថា ​ខ្លួនឯង​ឯកា​ណាស់ តែ​បង​ប្រហែលជា​រីករាយ​ជាមួយ​គេ​ហើយ​មែន​ទេ​?​ តែ​សម្រាប់​អូន​ គឺ​ពេល​នេះ​មិន​ខុសពី​បុប្ផា​ដែល​ខ្វះ​ម្ចាស់​សួន​ស្រោច​ទឹក​ថ្នម​ថែ​នោះ​ទេ តែ​អត់​អី​ទេ​ ព្រោះ​អូន​មកដល់​ក្រោយ​គេ បង​កុំ​ព្រួយ​ខ្លាច​គេ​យល់​ច្រ​ឡំ អូន​មិន​ធ្វើឱ្យ​បង​លំបាក​ទេ ទោះជា​ស្រឡាញ់​បង​យ៉ាងណា​ក៏​អូន​គ្មាន​ផ្លូវ​ដណ្តើម​បង​ពី​គេ​ដែរ បង​ចាំ​ទុក​ណា​នារី​ម្នាក់​នេះ​ស្រឡាញ់​បង តែ​ក៏​មិន​ចង់បាន​បង​មក​ដោយ​ការ ដណ្តើម​ពី​ន​រណា​នោះដែរ ព្រោះ​អូន​មិន​ត្រូវការ​របស់​អ្នកដទៃ​នោះទេ៕

Loading...

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign
Anchor Beer