មាន​ឈាម​ក្នុង​ទឹក​ម្តាយ គួរ​ដោះស្រាយ​បែបណា?

ការ​ឃើញ​មាន​ឈាម​តិចតួច នៅក្នុង​ទឹកដោះ​របស់​អ្នក វា​មិនមែន​ជា​រឿង​ដែល​ត្រូវ​បារម្ភ​ខ្លាំង​ពេក​នោះ​ទេ ពីព្រោះ វា​ជា​រឿង​ធម្មតា ហើយ​ឧស្សាហ៍​កើតឡើង ចំពោះ​អ្នក​ម្តាយ​ថ្មោងថ្មី​។​

​ឈាម​ក្នុង​ទឹក​ដោះ មិន​ងាយ​ធ្វើឲ្យ​ទា​រកមាន​បញ្ហា​នោះ​ទេ លើកលែងតែ​អ្នក​មាន​ជំងឺ​ឬ ទារក​បៅ​វា​ច្រើន​ខ្លាំងពេក​។ ឈាម​នេះ​នឹង​ចូល​ទៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ទារក ហើយ​ចេញមកក្រៅ​វិញ​តាម​លាមក​។​

យ៉ាងណាមិញ បើ​អ្នកព្រួយបារម្ភ​ខ្លាំង អ្នក​គួរ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​។​

​មូលហេតុ​
១. ក្បាលដោះ​ស្ងួត ឬ​ប្រេះ​បែក​
២. ក្បាលដោះ​ដាច់​រលាត់ ឬ​ត្រូវ​បួស​ដោយសារ​អ្វី​មួយ​
៣. ម្តាយ​មាន​ជំងឺ​អ្វី​មួយ​។​

​អ្វី​ដែល​អ្នក​អាច​ធ្វើបាន 
១. បើ​ឈាម​តិចៗ ត្រូវ​រង់ចាំ ពីព្រោះ វា​អាច​នឹង​ជា​ដោយ​ខ្លួនឯង​
២. ប្រសិនបើ​អ្នក​វា​ឈឺ​ខ្លាំងពេក ហើយ​ពិបាក​ឲ្យ​កូនបៅ អ្នក​គួរ​បូមទឹក​ដោះ​ទុក​ឲ្យបាន​ច្រើន​ឲ្យ​ហើយ ដើម្បី​ដាក់​ដប​ឲ្យ​កូនបៅ​
៣. ត្រូវ​ថ្នាក់ថ្នម​សុដន់​របស់​អ្នក កុំ​ប៉ះ ឬ​ធ្វើ​ចលនា​ខ្លាំងពេក​
៤. ញ៉ាំ​ថ្នាំ និង​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​
៥. បើ​កូន​មិន​ស្រួលខ្លួន ឬ​រាគ​មាន​ឈាម ប្រញាប់​ទៅ​ជួប​ពេទ្យ​ម្តងទៀត​៕

Loading...

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer