«បងហា​!!!... ស្រឡាញ់​អូន​ឬ​អត់​?...» ​គឺជា​ឃ្លា​ពេញ​និយម​ ដែល​នារីៗ​ចូលចិត្ត​សួរ​ទៅកាន់​សង្សារ​របស់​នាង

​អាចនិយាយបាន​ថា ​អូន​ដូចជា​ស៊ាំ​ប​ន្តិ​ច​ហើយ ​ដែល​តែងតែ​សួរ​បង​គ្រប់​ពេល សួរ​រហូត​ដល់ពេល​ខ្លះ​ធ្វើឱ្យបង​ធុញ តែ​បង​នៅតែ​ផ្តល់​ចម្លើយ​មួយ​ថា បង​ស្រឡាញ់​អូន​តើ​!!! តែ​ក៏មាន​ពេល​ខ្លះ​ដែរ ដែល​បង​លលេង​ធ្វើឱ្យ​អូន​យំ និង​អន់ចិត្ត នៅពេលដែល​អូន​សួរ​បង​ម្តង​ហើយ​ម្តង​ទៀត​ថា បង​ស្រឡាញ់​អូន​ឬ​អត់? ​តែ​បង​បែរជា​ឆ្លើយថា​ ឈប់​ស្រឡាញ់​ហើយ ឱ្យ​តែ​លឺ​ពាក្យ​នេះ​ អូន​ដូចជា​ធ្លាក់​ទឹកមុខ និង​មាន​អារម្មណ៍​ក្រៀមក្រំ​ភ្លាមៗ​ បើ​ទោះជា​ដឹងថា បង​គ្រាន់តែ​និយាយ​លេង​ក៏ដោយ នោះ​ ក៏​ព្រោះ​តែបង​ឆ្លើយ​នឹង​សំ​នួ​រ​នេះ​ដដែលៗ​ច្រើនដង​ពេក បង​គ្រាន់តែ​ធ្វើ​លេង​ទេ ​តែ​អូន​យំ​មែនទែន​។

​នេះ​ជា​អារម្មណ៍​មនុស្ស​ស្រី បើ​ទោះបីជា​ដឹងថា​ បុរស​ដែល​ខ្លួន​ស្រឡាញ់​ នៅតែ​ស្រឡាញ់​នាង​យ៉ាងណាក៏ដោយ ​ក៏​នាង​នៅតែ​មិន​អស់ចិត្ត នារីៗ​ចូលចិត្ត​សួរ​ទៅ​សង្សារ​ខ្លួន​ដដែលៗ​ ដើម្បី​ចង់ឱ្យ​បុរស​ដែល​នាង​ស្រឡាញ់​បញ្ជាក់ថា ​គេ​ពិតជា​ស្រឡាញ់​នាង​ខ្លាំង ហើយ​ស្រឡាញ់​នាង​តែ​ម្នាក់​គត់ មនុស្ស​ស្រី​គឺ​បែប​នេះហើយ តែងតែ​ចង់ឱ្យ​បុរស​ដែល​នាង​ស្រឡាញ់​នោះ​ បង្ហាញថា ​គេ​ស្មោះ​នឹង​នាង​ខ្លាំងណាស់ ព្រោះ​នាង​ចង់ដឹង ចង់ឱ្យ​សង្សារ​នាង​និយាយថា ​ស្រឡាញ់​នាង​គ្រប់​ពេល បើ​ទោះជា​នាងត្រូវ​ប្រើ​សំ​ណួ​រ​ដដែលៗ​ និង​ទទួលបាន​ចម្លើយ​ដដែល​យ៉ាងណាក៏ដោយ គឺ​នាង​នៅតែ​ចង់​ស្តាប់ ពី​សង្សារ​នាង​ដោយ​ពុំ​ធុញទ្រាន់​ឡើយ នោះ​ក៏​ព្រោះតែ​ស្រឡាញ់​ខ្លាំង​ទើប​ខ្វល់​ចង់​ឱ្យគេ Care​ និង​ស្រឡាញ់​ខ្លួន​តែ​ម្នាក់​គត់ អារម្មណ៍​ពិតៗ​របស់​មនុស្ស​ស្រី៕

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign