ស្រឡាញ់​គ្នា​រយៈពេល ៨ ឆ្នាំ ៥ ខែ ១៧ ថ្ងៃ ទី​បំផុត​សម្រេច​ដូច​បំណង

អត្ថបទ​ពី​បណ្ដាញ​សង្គម ហ្វេសប៊ុក
អាច​និយាយ​បាន​ថា ៖ ការ​ស្រលាញ់នេះ​មាន​រយៈពេល ៨ ឆ្នាំ ៥ ខែ ១៧ ថ្ងៃ មក​ហើយ មាន​គ្រប់​រសជាតិ ផ្អែម​ល្វីង​ជូរចត់ សើច​សប្បាយ ទឹក​ភ្នែក មាន​អនុស្សាវរីយ៍​ច្រើន​ទីកន្លែង មិន​អាច​កត់ត្រា​អស់ នាង​ជា​ផ្នែក​មួយ​នៃ​ជីវិតខ្ញុំ។

ឥលូវ​រំលឹក​ពីអតីត​កាល​បន្តិច ៖ ចាំ​បាន​ថា​កាល​ឆ្នាំ ២០០៧ យើង​ជា​មិត្តរួម​ថ្នាក់​និង​គ្នា។ យើង​មិន​ដែល​ស្គាល់​គ្នា​ទេ, ខ្ញុំ​អង្គុយ​នៅ​តុមុខ ហើយ​នាង​អង្គុយ​នៅ​តុក្រោយ ហើយ​ពេល​នោះ​នាង​មិន​ចូល​ចិត្តខ្ញុំ​ទេ, ស្អប់​ខ្ញុំ​ណាស់ ហើយ​នាង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល​អា​កូន និង​ដូច​ឆ្កួត​ចឹង កា​តាបរៀន​មាន​សុទ្ធតែ​បន្តោង តុក្កតា ហើយ​នាង​ស្អប់​ញ៉ុម​ណាស់, នៅ​ពេល​ចូល​រៀន​ថ្នាក់ទី ៨ យើង​ក៏​បាន​អង្គុយ​តុជិត​គ្នា ពេល​មាន​ចំងល់ មេរៀន​អ្វី​តែង​តែ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក , រយៈពេល​នោះ​គឺយើង​ប្រែ​ក្លាយ​ពី​ការ​ស្អប់ ទៅ​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ យើង​តែង​តែ​អង្គុយ​និយាយ​គ្នា​លេង​ជា​មួយ​គ្នា​រាល់​ថ្ងៃ។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ យើង​បាន​កែ​ប្រែ​ពី​មិត្តភក្តិ​ជិត​ស្និទិ្ន ទៅ​ជា​សង្សារ នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៨ ចាប់​ពី​ពេល​នោះ​មក ពួក​យើង​បាន​សន្យា​ថា ត្រូវ​ខិតខំប្រឹង​ប្រែង​រៀន​សូត្រ​ហើយ​ដើរ​ផ្លូវ​ជា​មួយ​គ្នា រហូត​អោយ​មាន​ការងារ​ធ្វើ​រៀងៗ​ខ្លួន ចាំ​យើង​គិត​គូ​ពី​អនាគត​របស់​យើង។ ៨ ឆ្នាំ​ជាង​មក​នេះ នាង​រង់​ចាំ​ខ្ញុំ​ទាំង​អំណត់ ចាំ​ទាំង​គ្មាន​សង្ឃឹម ថា​អាច​រៀប​ការ និងគ្នា ខំ​តស៊ូរ​អត់ធ្មត់​ណាស់ ​ស្រលាញ់​គ្នា លួចលាក់ មិន​ដែល​បង្ហាញ​អោយ​គេ​គ្រប់គ្នា​បាន​ដឹង, មិន​ដែល​មាន​ភាព​ផ្អែម​ល្ហែម, ទៅ​ណា​មិន​ហ៊ាន​កាន់​ដៃ​គ្នា មិន​មាន​ពេល​វេលា​ច្រើន​គ្រប់គ្រាន់​សំរាប់​នាង , ការ​ស្រលាញ់​គ្នា​មិន​មែន​ថា មិន​ដែល​អត់​ចេះឈ្លោះ​គ្នាទេ។ ស្រលាញ់​ខ្លាំង​ឈ្លោះ​ក៏​ខ្លាំង អន់​ចិត្ត​ប្រច័ណ្ឌ​ក៏​ខ្លាំង និងគ្នា។ ក្នុង​រយៈពេល ៨ ឆ្នាំ ៥ ខែ មក​នេះ ក្នុង 1 ខែ ពួក​យើង​ឈ្លោះ​គ្នា យ៉ាង​តិច​ណាស់​ក៏ 3-4 ដងដែរ តែអ្វី​ដែល​សំខាន់​នោះ គឺ​ពួក​យើង​ចេះ​អត់​ឱន​អោយ​គ្នា មិន​ដែល​មាន​ភាព​គំុគួន, គោរព​គ្នា, អធ្យា​ស្រ័យ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក, អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ពួក​យើង​នៅ​តែ​កាន់​ដៃ​គ្នា ដើរ​ទៅមុខរហូត។ បង​សុំ​ទោស​អូន​ផង​ ដែល​មិន​សូវ​ចេះ​លួង​លោម , មិន​ចេះ​និយាយ​ស្វីត​ស្វីត​ ដូចគេ, តែអ្វី​ដែល​សំខាន់ គឺបង​មាន​គោល​ដៅ និង​ចង់​កសាង​គ្រួសារ​រួមគ្នា​ជា​មួយ​អូន ទោះ​បី​វា​ជា​គ្រួសារ​មួយ​ដែល​គ្មាន​អ្វី​ពិសេស​ដូច​គេ​ដទៃ, ប៉ុន្តែ​វា​ជា​គ្រួសារ​តូច​មួយ​ដែល​រស់​នៅ​យ៉ាង​មាន​សេចក្តី​សុខ និង​សុភមង្គល។ អរគុណ​សំរាប់​ការ​រង់ចាំ​បុរស​ម្នាក់​នេះ តាំង​ពី​ដើម​រហូត​មក, វា​ពិត​ជា​មាន​តំលៃ​ណាស់​ក្នុង​ឆាក​ជីវិត​របស់​បង។

ថ្ងៃ​នេះ​ ខ្ញុំ​សម្រេច​ចិត្ត​នាំ​ចាស់ទុំ ក្រុម​គ្រួសារ​ដ៏​ធំ​ចូល​ចែចូវ ស្តី​ដណ្តឹង​ភ្ជាប់​ពាក្យ តាម​ផ្លូវ​ច្បាប់ ​អោយ​ចាស់​ទុំ ញាតិ​មិត្ត​ទាំង​សង់​ខាង​ដឹងលឺ​ថា អូន​មិន​មែន​ជា​សង្សារ​បង​ទៀត​ទេ, ចាប់​ពី​ថ្ងៃនេះ​ទៅ អូន​គឺ ជា​គូ​ដណ្តឹង​របស់​បង ហើយ​អូន នឹង​ក្លាយ​ជា​ប្រពន្ធ​របស់​បង​ក្នុង​ពេល​ឆាប់ៗ​នេះ​ផង​ដែរ។

យើងខ្ញុំ​ទាំង​ពីរ​នាក់​ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ប៉ា អ្នក​ម៉ាក់​ទាំង​សង​ខាង​ដែល​ខំ​បី​បាច់​ចិញ្ចឹម​កូនៗ តាំង​ពីតូច​មិន​ទាន់​ដឹង​ក្តី អោយ​កូនៗ​បាន​រៀន​សូត្រ និង​មាន​ការងារ​ធ្វើ​ដ៏ល្អ​រៀងៗ​ខ្លួន កូន​ទាំង​ពីរ​មិន​ភ្លេច​ជា​ដាច់​ខាត​នូវ​គុណ​ដ៏​ធំធេង​របស់​ប៉ា​ម៉ាក់ ទាំង​សង​ខាង និង​សូម​ថ្លែង​អំណរ​អរគុណ​ជា​ពិសេស​ដល់ ម៉ាទួត ម៉ា កុង អីុ ទ្រា គូ គឹម បិុ អឹុម កូវ ហ៊ា សោ ចឹក សឹុម ចែ និង អ៊ំុស្រី អ៊ំុប្រុស និង មិត្តភក្តិ​ទាំង​អស់គ្នា ដែល​បាន​ផ្តល់​ជា​កិតិ្តយស និង​ចំណាយ​ពេល​វេលា​ដ៏​មាន​តំលៃ​សំរាប់​ថ្ងៃ​ពិសេស​របស់​ពួក​យើង​ទាំង​ពីរ​នាក់៕

- ប្រសិនបើប្រិយមិត្តអ្នកអានមានអត្ថបទស្នេហា ខូចចិត្តរឿងស្នេហា រឺចង់និយាយសារភាពទៅ crush តែមិនហ៊ាន អាចផ្ញើរលិខិតមកកាន់យើងខ្ញុំបានតាមរយៈអីមែល៖ bektleay@gmail.com រឺ ផ្ញើចូលទៅក្នុងប្រអប់សំបុត្ររបស់ Page បែកធ្លាយ។ យើងខ្ញុំនឹងផ្សាយអត្ថបទនោះជូនប្រិយមិត្ត។ អរគុណដែលប្រិយមិត្តតែងតែគាំទ្រទំព័រយើងខ្ញុំ៕

Loading...

ប្រែសម្រួលដោយ៖ ស.និត

ប្រភព៖ Facebook

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Binggrae Milk
Anchor Beer