រឿងពីរយ៉ាង ដែលធ្វើឲ្យការញ៉ាំផ្លែប៉ោមរាល់ថ្ងៃ ជួយសម្រកទម្ងន់បានសម្រេច

យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា មួយថ្ងៃញ៉ាំផ្លែប៉ោមមួយផ្លែអាចជួយឲ្យមានសុខភាពល្អ និងមិនបាច់ត្រូវការគ្រូពេទ្យព្យាបាលទេ ប៉ុន្តែរឿងពិតប្រាកដមួយទៀតនោះគឺ វាជួយសម្រកទម្ងន់ដែរ។

បើយោងទៅតាមការសិក្សាថ្មីមួយពី Food Chemistry បានឲ្យដឹងថា សារធាតុ មិនរលាយ (Non-digestible) ក្នុងផ្លែប៉ោម ជួយជំរុញដល់ការលូតលាស់បាក់តេរីល្ៗក្នុងពោះវៀន ហើយវាក៏មានទំនាក់ទំនងដល់ការសម្រកទម្ងន់ដែរ។

ចំពោះមូលហេតុដែលធ្វើឲ្យការញ៉ាំផ្លែប៉ោមរាល់ថ្ងៃជួយសម្រកទម្ងន់ដែរនោះ ដោយសារតែហេតុផលពីរយ៉ាងដូចខាងក្រោមនេះ៖

ជាតិសរសៃ
ផ្លែប៉ោមសម្បូរទៅដោយជាតិសរសៃ ដែលវាជាហេតុផលដ៏សំខាន់មួយជួយដល់ការសម្រកទម្ងន់ ព្រោះវាជួយទប់ស្កាត់អារម្មណ៍នៃការឃ្លានអាហារបាន។ ជាតិសរសៃក៏បង្កើនការឆាប់ឆ្អែត ឬឆ្អែតបានយូរ។ជាមធ្យមផ្លែប៉ោមមួយផ្លែមានជាតិសរសៃប្រហែល ៤ ទៅ៥ក្រាម។ សម្រាប់មនុស្សប្រុសពេញវ័យអាយុក្រោម ៥០ឆ្នាំ គួរតែញ៉ាំជាតិសរសៃនេះប្រមាណ ៣៨ក្រាមក្នុងមួយថ្ងៃ ខណៈដែលស្រ្តីវ័យក្រោម ៥០ឆ្នាំ គួរញ៉ាំ ២៥ក្រាមក្នុងមួយថ្ងៃ។

កាឡូរីទាប
ផ្លែប៉ោមមានកាឡូរីទាបជាងផ្លែឈើដទៃ ដែលអាចប្រើជំនួសការញ៉ាំបង្អែមមានកាឡូរីខ្ពស់ៗបាន។ ដូច្នេះវាល្អសម្រាប់ការទទួលទាន មិនឡើងទម្ងន់ ហើយស្រកទម្ងន់ទៀត៕

Loading...

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Binggrae Milk
Anchor Beer