ដឹង​ចិត្ត​ស្ត្រី​ក្នុង​រឿង​ពិត នៅ​លើ​គ្រែ ៤ យ៉ាង

បុរសៗ​ភាគ​ច្រើន នៅ​ពេល​ដែល​ត្រូវ​ការ​រឿង​លើ​គ្រែ​នោះ តែង​តែ​យល់ និង​ចាប់​អារម្មណ៍​តែ​ពី​ខ្លួន​ឯង។ ដូច្នេះ​ពេល​នេះ គួរ​ងាក​មក​ធ្វើ​ការ​ចាប់​អារម្មណ៍​លើ​ភាគី​ស្ត្រី​ជា​ដៃ​គូ​ខ្លះ​មើល តើ​អ្វី​ជា​ការ​គួរ និង​មិន​គួរ?...

១. ស្ត្រី​មិន​ចូល​ចិត្ត​ឲ្យ​ដឹក​ឱប​ណែនៗ យូរៗ​នោះ​ទេ ៖
ក្រៅ​ពី​នេះ ពួក​នាង​មិន​ត្រូវ​ការ​ឲ្យ​ដេក​ឱប​ពេញ​មួយ​យប់​នោះ​ទេ គឺ​ត្រឹម​តែ​ឱប​រឹត​ធ្វើ​ឲ្យ​ភាព​កក់ក្ដៅ​ត្រឹម​មួយ​ខណៈ​ពេល ក៏​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ។

២. ស្ត្រី​ភាគ​ច្រើន​តែង​មាន​បញ្ហា​គេង​មិន​សូវ​លក់ ៖
ត្រង់​ចំណុច​នេះ សូម​កុំ​ដាស់​នាង​ដើម្បី​ធ្វើ​ការ​រួម​រ័ក្ស ក្រោយ​ពី​នាង​បាន​គេង​លក់​ស្រួល​ទៅ​ហើយ​នោះ។ ការ​ភ្ញាក់​ឡើង​ពាក់​កណ្ដាល​អធ្រាត្រ ធ្វើ​ឲ្យ​នាង​ពិបាក​ក្នុង​ការ​គេង​លក់​ទៅ​វិញ​ណាស់។ សំខាន់​នោះ គ្មាន​អ្វី​ធានា​បាន​ទេ​ថា ក្រោយ​ពេល​ដាស់​ឲ្យ​ភ្ញាក់​ហើយ តើ​នាង​ត្រូវការ ការ​រួម​រ័ក្ស​ជា​មួយ​អ្នក ឬ​អត់​នោះ?

៣. ស្ត្រី​មិន​គេង​លក់​យូរ​ដូច​បុរស​នោះ​ទេ ៖
ស្ត្រី​នាង​អាច​ចូល​គេ​លឿន​ជាង​អ្នក ប៉ុន្តែ​ភាគ​ច្រើន​នាង​នឹង​ភ្ញាក់​មុន​អ្នក។ ដូច្នេះ​អ្នក​គួរ​ដឹង​ពេល​វេលា​របស់​នាង ដែល​អ្នក​អាច​រួម​រ័ក្ស​ជា​មួយ​នាង​បាន ពី​ព្រលប់​ឲ្យ​ហើយ ទើប​មិន​ធ្វើ​ឲ្យ​នាង​ខូច​អារម្មណ៍។

៤. ស្ត្រី​មិន​ចូល​ចិត្ត​ក្លិន​អាក្រក់​នោះ​ទេ ៖
បុរសៗ​ត្រូវ​យល់​ដឹង​ពី​ធម្មជាតិ​របស់​នាង​ផង មិន​គួរ​បណ្ដោយ​ឲ្យ​កន្លែង​គេង​មាន​ក្លិន​មិន​ល្អ​នោះ​ទេ ជា​ពិសេស​កម្រាល​ពូក ស្រោម​ខ្នើយ ឬ​ក្លិន​ខ្លួន​របស់​អ្នក​ផ្ទាល់៕ គួរ​ចុច​អាន ៖ ប្រការ​គួរ និង​ពុំ​គួរ​ធ្វើ ​ប្រសិន​បើ​អ្នក​ចង់​អោយ​ស្បែក​មាន​សុខភាព​ល្អ

Loading...

ប្រែសម្រួលដោយ៖ ស.និត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Anchor Beer