វិធីរៀនដើម្បីក្លាយជាសិស្សពូកែ និង ប្រលងបានពិន្ទុល្អ

ការសិក្សាគឺជារឿងមួយដែលសំខាន់បំផុតក្នុងជីវិតរបស់យើងម្នាក់ៗ។ អ្នកច្បាស់ជាចង់អោយការប្រលងរបស់អ្នកទទួលបានពិន្ទុល្អហើយ ដូច្នេះយើងនឹងចែករំលែកនូវវិធីរៀនត្រៀមប្រលងដល់អ្នកទាំងអស់គ្នា៖



រៀបចំពេញមួយឆមាស
1- រៀនអានកម្មវិធីសិក្សា

នៅដើម Term, គ្រូៗ រឺសាស្ត្រចារ្យជាធម្មតានឹងបែងចែកគម្រោងជាមួយនឹងកិច្ចការ និង ការរំពឹងទុកក្នុងថ្នាក់រៀនមួយ។ ចូរប្រាកដថាអ្នកបានអានគម្រោងយ៉ាងប្រុងប្រយ័ត្ន ដើម្បីដឹងច្បាស់ពីអ្វីដែលអ្នកត្រូវធ្វើដើម្បីប្រលងជាប់វគ្គ។

2- តែងតែមករៀនទៀងទាត់ពេលវេលា
អ្នកមិនអាចទទួលជោគជ័យក្នុងការប្រលងបាននោះទេ ប្រសិនបើអ្នកមិនបានមករៀនទៀងទាត់នោះ។ ការមករៀនទៀងទាត់នឹងធ្វើអោយអ្នកបានស្តាប់នូវការបង្រៀនសំខាន់ និង បានកត់ត្រា, ក៏ដូចជាជួយអោយអ្នកយល់ពីការអាន និង កិច្ចការរបស់អ្នក។

3- កត់ត្រា
ការបង្រៀន និង ការពិភាក្សាគឺជាសមាសភាពសំខាន់បំផុតនៅក្នុងថ្នាក់ និង ផ្តល់នូវពត៌មានដែលអ្នកត្រូវការដើម្បីប្រលងជាប់។

4- អានគ្រប់កិច្ចការទាំងអស់
គ្រូ និង សាស្ត្រាចារ្យភាគច្រើននឹងផ្តល់បំណកស្រាយក្នុងអំឡុងពេលឆមាស។

5- ធ្វើជាសៀវភៅ និង កិច្ចការក្នុងថ្នាក់ផ្សេងទៀត
ដោយសារតែកិច្ចការក្នុងថ្នាក់ជាធម្មតាជួយអ្នកក្នុងការរៀនពីប្រធានបទបានយ៉ាងហ្មត់ចត់, វាជាការសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវធ្វើវា។ វាថែមទាំងអាចជាការអនុវត្តសម្រាប់សំនួរនៅពេលប្រលង។

រៀបចំរាល់ការប្រលងនីមួយៗ

1- ដឹងច្បាស់ថាអ្នករៀនដល់ណាហើយ
2- ស្វែងរកខ្លឹមសារប្រលង និង មានទ្រង់ទ្រាយបែបណា
3- យល់ពីរបៀបដែលអ្នកសិក្សាបានល្អបំផុត
4- ផ្តល់អាទិភាពដល់ម៉ោងសិក្សារបស់អ្នក
5- ចាប់ផ្តើមរៀនអោយបានមុន
6- រៀនបន្ថែម
7- ចូលរួមការសិក្សាជាក្រុម រឺវគ្គសិក្សាក្នុងថ្នាក់
8- ផ្លាស់ប្តូរកន្លែងសិក្សា
9- អនុវត្តការប្រលង
10- មានពេលសម្រាក
11- យកចិត្តទុកចំពោះរាងកាយ និងចិត្តរបស់អ្នក
12- ញ៉ាំអាហារល្អ
13- រក្សាសំណើមក្នុងរាងកាយ
14- ប្រើប្រាស់រូបភាពដើម្បីស្រមៃឃើញ
15- កាត់បន្ថយជំងឺថប់បារម្ភ៕

Loading...

ប្រែសម្រួលដោយ៖ ដា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign
Anchor Beer