ម្ចាស់​ផ្ទះ​ឈឺ​ធ្ងន់ ព្រោះ​នាំ​សត្វ​ខ្លែង​ស្រាក​មក​ទុក​ក្នុង​ផ្ទះ

 បង​ប្អូន​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ធំ​នៅ​មាន​ជំនឿ​អរូបី​នៅ​ឡើយ។ ប៉ុន្តែ​ជំនឿ​អរូបី​របស់​ពួក​គាត់ មិន​មែន​មាន​ន័យ​ថា ខុស​ទាំង​ស្រុង​នោះ​ទេ ព្រោះ​មាន​រឿង​រ៉ាវ​ជា​ច្រើន ដូច​ទៅ​នឹង​ជំនឿ​របស់​ពួក​គាត់ផង​ដែរ។ ជាក់​ស្ដែង​ដូច​ជា​ហេតុ​ចម្លែក​នេះ​ជា​ដើម។

លោក​ពូ​ម្ចាស់​ផ្ទះ​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់​ពី​បាន​នាំ​សត្វ​ខ្លែង​ស្រាក​មួយ​ក្បាល​មក​ទុក​ក្នុង​ផ្ទះ។ គេ​ជឿថា ខ្លែង​ស្រាក ជា​សត្វ​នាំ​ស៊យ ជាសត្វ​ដែល​មិន​គួរ​ចិញ្ចឹម ​នៅ​ក្នុង​ផ្ទះ​ឡើយ ព្រោះ​​វា​ហាក់​ដូច​ជា​មាន​វិញ្ញាណ​បិសាច។

ដើម្បី​ឲ្យ​ម្ចាស់​ផ្ទះ​បាន​ធូរ​ស្រាល​ពី​ជម្ងឺ​នោះ ជា​ចុង​ក្រោយ​គេ​បាន​នាំ​គ្នា​និមន្ត​លោក​សូត្រ​មន្ត ដើម្បី​រំដោះ​គ្រោះ សូម​សេចក្ដី​សុខ សេចក្ដី​ចម្រើន និង​ដោះ​លែង​សត្វ​នោះ ឲ្យ​ត្រឡប់​ទៅ​កាន់​ទីកន្លែង​របស់​វា​វិញ។

Loading...

ប្រែសម្រួលដោយ៖ ស.និត

ប្រភព៖ FB

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Binggrae Milk
Anchor Beer