វិធីការពារ ជំងឺកាមរោគលើស្រ្តី

ការសិក្សាបានបង្ហាញថា បើមិនការពារ ឬព្យាបាលឲ្យជាទេ ជំងឺកាមរោគដែលកើតលើស្រ្តី នឹងមានផលវិបាកធ្ងន់ធ្ងរ ជាងលើបុរសភេទ។
ខាងក្រោមនេះ គឺជាវិធីការពារ ៖

១. ទៅពិនិត្យសុខភាពភ្លាម ប្រសិនបើអ្នកសង្កេតឃើញការផ្លាស់ប្តូរ ឬមានអ្វីប្លែកលើរាងកាយរបស់អ្នក​ ជាពិសេសប្រដាប់ភេទ
២. សាកសួរ និងពិភាគ្សាអំពីបញ្ហានេះជាមួយដៃគូ
៣. ការរួមភេទតាមមាត់ ក៏អាចធ្វើឲ្យអ្នកកើតជំងឺកាមរោគបានដែរ ដូច្នេះ ត្រូវចេះការពារគ្រប់ចំណុច
៤. ជំងឺកាមរោគ នឹងធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំង ទៅនឹងជំងឺអេដស៍
៥. ស្រោមអនាម័យ​ អាចជួយការពារអ្នកបាន
៦. បញ្ឈប់ការរួមភេទ បើអ្នកមានជំងឺអ្វីមួយ ជាពិសេសជំងឺប្រដាប់ភេទ ដូចជាធ្លាក់ស រើម រមាស់ ឬអាលែកស៊ីជាដើម
៧. ជំងឺកាមរោគ ពេលខ្លះមិនមានចេញរោគសញ្ញានោះទេ ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

Loading...

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign
Anchor Beer