ការ​អុជ​ធូប ៣ សរសៃ, ៥សរសៃ និង ៧ សរសៃ​មាន​ន័យ​ដូចម្ដេច?

ភាគ​ច្រើន​ជន​ជាតិ​ខ្មែរ​និយម​អុជធូប​ក្នុង​ការ​គោរព​បូជា​ចំពោះ​ព្រះ​ពុទ្ធ​សាសនា ក៏​ដូច​ជា​ព្រះរតនត្រៃ និង​ក្នុង​ពិធី​មួយ​ចំនួន​ផ្សេងៗ​ទៀត​ជា​ច្រើន។ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​បាន​យល់​អំពី​អត្ថន័យ​នៃ​ការ​អុជធូប ដែល​ចំនួន​សរសៃ​នីមួយៗ​របស់​វា សុទ្ធ​តែ​មាន​អត្ថន័យ។

១. ធូប ៣ សរសៃ ៖ តំណាង "ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ"។
២. ធូប ៥ សរសៃ ៖ តំណាង "បញ្ចសីល" ឬ ទិសធំ ៤ ទិស កណ្ដាល ១ ឬ​ព្រះ​ពុទ្ធ​ត្រាស់​បាន ៥ អង្គ។
៣. ធូប ៧ សរសៃ ៖ តំណាង​ញាតិកា ៧សណ្ដាន ធំជាង ៣ តូច​ជាង ៣ និង​រូប​យើង​នៅ​ជា​កណ្ដាល។

ប្រែសម្រួលដោយ៖ ស.និត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign