​ឧស្សាហ៍​រមួលក្រពើ​ពេលយប់ គួរតែ​ធ្វើ​សកម្មភាព​ទាំងនេះ​ផង!!!

​ការ​រមួលក្រពើ​នៅពេល​យប់ គឺជា​ការ​កន្ត្រាក់​ជាប់រ​បស់​សាច់ដុំ​នៅ​កំពួនជើង ដែល​បង្ក​ជា​ការឈឺចាប់​ខ្លាំង​បំផុត ដែល​វា​ច្រើនតែ​កើតឡើង​នៅ​ពេល​ដែល​អ្នក​គេង​លក់​។ ការ​រមួលក្រពើ​នេះ​ច្រើន​តែ​កើត​ឡើង​ដោយសារ​សាច់ដុំ​នៅ​ក្រភួនជើង ប្រអប់ជើង ឬ​ភ្លៅ​ផងដែរ​។

​សកម្មភាព​ដែល​អាច​នឹង​ជួយ​បង្ការ​ការឈឺចាប់​ដោយសារ​រមួលក្រពើ​ពេលយប់​មាន​ដូចជា​៖
- ​ការ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​ដើម្បី​កុំឲ្យ​ខ្សោះ​ជាតិ​ទឹក​
- ពុត​ពែន​សាច់ដុំ​ជើង ឬ​ប្រើ​វិធី​ជិះ​កង់​រយៈពេល​ពីរ​បី​នាទី​លើ​គ្រែ​សិន​មុនពេល​ចូល​គេង​

​សកម្មភាព​ដែល​អាច​ជួយ​បំបាត់​ការឈឺចាប់​ដោយសារ​រមួលក្រពើ​ពេលយប់​មាន​ដូចជា​៖
- ​ចូរ​ព្យាយាម​បត់​ប្រអប់ជើង​ឡើង​ចង្អុល​មក​ក្បាល​
- ​ម៉ាស្សា​សាច់ដុំ​ដែល​កំពុង​តែរ​មួល​ល​នោះ ឬ​ដាក់​ទឹកកក​ស្អំ​
- ​ការដើរ ឬ​គ្រវី​ជើង​ដែល​រមួល​នោះ​ក៏​អាច​ជួយ​ដោះស្រាយ​បាន​ដែរ​
- ​ងូតទឹក​ក្តៅ​ឧណ្ហៗ​៕

Loading...

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Binggrae Milk
Anchor Beer