វិធីបំបាត់បន្ទាលត្រអាកភ្លាមៗ

បន្ទាលត្រអាកអាចបង្កឡើងដោយអាហារមួយចំនួនរួមមាន៖ សូកូឡា, ត្រី, ប៉េងប៉ោះ, គ្រាប់ផ្លែឈើ និង ទឹកដោះគោ។ បើមិនដូច្នោះទេវាអាចបង្កឡើងដោយសារធាតុគីមី, ជ័រ, ការឆ្លងមេរោគ, ថ្នាំ, សត្វល្អិតខាំ រឺទិច។ ថ្វីបើដូច្នេះមែន, បន្ទាលត្រអាកក៏អាចបង្កឡើងដោយសារតែមេឃក្តៅ រឺប៉ះពាល់ទៅនឹងទឹកកក។ វិធីក្នុងការបំបាត់ភ្លាមៗមានដូចខាងក្រោម៖



1- ស្អំទឹកត្រជាក់
- យកក្រណាត់ទន់មួយ ហើយរុំដុំទឹកកក។ ដាក់វាទៅលើស្បែកដែលទទួលរងផលប៉ះពាល់រយៈពេល ១០នាទី, ៣ ដងក្នុងមួយថ្ងៃ។
- ងូតទឹកត្រជាក់ រឺត្រាំទឹកត្រជាក់។

2- ប្រទាលកន្ទុយក្រពើ
- កាត់ប្រទាលកន្ទុយក្រពើបន្តិច រួចហើយច្របាច់យកជាតិជែលរបស់វា ហើយលាបទៅលើស្បែកដែលរងផលប៉ះពាល់។ ទុកចោល ១៥នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ អនុវត្តអោយបានច្រើនដងក្នុងមួយថ្ងៃ រហូតទាល់តែឃើញលទ្ធផល។

3- ជីនាងវង
- ចាក់ទឹកក្តៅចូលទៅក្នុងកែវ ហើយដាក់ស្លឹកជីនាងវងក្រៀមចូល។ បិទគំរបកែវ ហើយទុកចោលអោយត្រជាក់។ ជ្រលក់សំលីចូលទៅក្នុងទឹក រួចលាបទៅលើស្បែកដែលរងផលប៉ះពាល់។
- យកស្លឹកជីនាងវងមួយក្តាប់បុកវាអោយម៉ត់។ លាបវាទៅលើបន្ទាលត្រអាក បន្ទាប់មកទុកចោលអោយស្ងួត សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ៕

Loading...

ប្រែសម្រួលដោយ៖ ដា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign
Anchor Beer