ផ្លែ​ត្របែក​ អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​មុខ​ឡើង​ក្រហម​រលោង​ស្អាត​គួរ​ឲ្យ​ចង់​ស្ទាប​អង្អែល

ស្បែក​មុខ​ឡើង​ពណ៌​ក្រហម​ព្រឿងៗ​ដូច​ជា​សំបក​ផ្លែ​ទន្លាប់ នរណាៗ​ក៏​ប្រាថ្នា​ចង់​បាន​ដែរ តែ​ប្រសិន​បើ​អ្នក​ចង់​បាន​ស្បែក​មុខ​ស្រស់​ស្អាត​បែប​នេះ គ្មាន​អ្វី​គួរ​ឲ្យ​ពិបាក​នោះ​ទេ ដោយ​គ្រាន់​តែ​ព្យាយាម​ប្រើ​វត្ថុ​ធាតុ​ដើម​ពី​ធម្មជាតិ​មិន​ភ័យ​ខ្លាច​សារ​ធាតុ​គីមី មិន​ចំណាយ​ប្រាក់​ច្រើន មិន​ខាត​បង់​ពេល​វេលា​ទៀត​ផង។

ដំបូង​ត្រៀម​ផ្លែ​ត្របែក​នៅ​ស្រស់១​ផ្លែ រួច​យក​វា​ទៅ​លាង​ទឹក​ឲ្យ​ស្អាត និង​ខ្វះ​គ្រាប់​ចេញ​ឲ្យ​អស់។ បន្ទាប់​មក​យក​ផ្លែ​ត្របែក​នោះ​ទៅ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ទើប​ប្រើ​វា​មក​បិទ​បំពោក​នៅ​លើ​ស្បែក​មុខ​របស់​អ្នក​ឲ្យ​សព្វ​ទុក​ចោល​រយៈ​ពេល ២០នាទី។

បន្ទាប់​មក​ទៀត​ឲ្យ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ​លាង​ជម្រះ​តាម​ក្រោយ​ទុក​ជា​ការ​ស្រេច​ដើម្បី​ឲ្យ​ឃើញ​លទ្ធផល អ្នក​គួរ​ព្យាយាម​ធ្វើ​តាម​រូប​មន្ត​ខាង​លើ​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​រយៈពេល ៤ ទៅ ៥ សប្ដាហ៍ នោះ​អ្នក​នឹង​ចម្លែក​ចិត្ត និង​ស្បែក​មុខ​ប្រែ​សភាព​ទៅ​ជា​ពណ៌​ក្រហម​ព្រឿងៗ ដូច​ធម្មជាតិ​គួរ​ឲ្យ​ចង់​ស្ទាប​អង្អែល​ជា​មិន​ខាន៕ គួរ​ចុច​អាន ៖ ប្រផ្នូលដែលអាចនាំ សំណាងអាក្រក់ដល់អ្នក ដែលអ្នកគួរតែដឹង និងជៀសវាង

Loading...

ប្រែសម្រួលដោយ៖ ស.និត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign
Anchor Beer