បដិសេធ​គេ​គ្រប់​គ្នា​ដើម្បី​បង តែ​បង​បាន​ត្រឹម​ធ្វើឱ្យ​អូន​ខកចិត្ត​

​មាន​បុរស​ជាច្រើន​ណាស់ ​ដែល​គេ​តាម​ស្រឡាញ់ តាម​សុំ​ស្នេហ៍​អូន តាម​សារភាព​ស្នេហ៍​អូន​។ ​តែ​បេះដូង​មួយនេះ​ វា​រឹង​ដូចជា​គល់ឈើ​មិនអាច​ទទួល​យក​ការស្រឡាញ់​ពី​ន​រណា​បាន​ទាំងអស់​ក្រៅពី​បង​។ ​អូន​ដឹងថា ​អូន​មិនមែនជា​ស្រី​ស្អាត​ទេ តែ​អូន​អាច​ចូល​គេ​ចុះ​ ហើយ​អូនក៏​មិន​ខ្វះ​ប្រុស​តាម​ស្រឡាញ់​ដែរ តែ​អ្វីដែល​សំខាន់គឺ​ អូន​មិន​បាន​ស្រឡាញ់​គេ ព្រោះ​មនុស្ស​អូន​ស្នេហ៍​ គឺ​មាន​តែ​បង​ម្នាក់​គត់​។

​ទោះជា​បុរស​ទាំង​នោះ​ គេ​ល្អ​ប៉ុណ្ណា​ ក៏​អូន​គិតថា ​គេ​មិនអាច​ប្រៀ​ប​ស្មើ​បង​បាន​ដែរ ​តែ​ផ្ទុយ​ទៅ​វិ​ញ​ បង​បែរជា​អន់​ជាងគេ​បំ​ផុត​។ ពេល​មាន​អូន​ម្តេច​បង​មិន​ចេះ​ថែរក្សា ឬ​មួយ​អារម្មណ៍​បង​ចាត់ទុក​អូន​ត្រឹមតែ​ជា​មនុស្ស​កំដរ បង​សប្បាយ​តែម្នាក់ឯង ឯ​ទឹកភ្នែក​ទុកឱ្យ​អូន​ជា​អ្នក​រែក​ពន់ អូន​ខុស​ធ្ងន់​ណាស់ ដែល​គិតថា​ អាច​ផ្ញើ​វាសនា​លើ​បង​បាន​ហើយ​អូន​ពិតជា​អាត្មា​និ​យម​ណាស់​ចំ​ពោះ​មនុស្ស​ដែល​គេ​សុំ​ស្រឡាញ់​អូន​ តែ​អូន​បែរជា​បដិសេធ​គេ​ ទៅ​វិ​ញ​មិន​ព្រម​ផ្តល់ឱកាស​ឱ្យ​គេ​សោះ តើ​អូន​ធ្វើ​បែប​នេះ​ដើម្បី​នរណា​ទៅ​? នោះ​គឺ​អូន​ធ្វើ​ ដើម្បី​តែ​បង​ម្នាក់​គត់​។ ​អូន​ពិតជា​ខកចិត្ត​ខ្លាំងណាស់​សម្រាប់​ការ​ប្តេជ្ញាចិត្ត លះបង់​បែប​នេះ​សម្រាប់​មនុស្ស​ដូចជា​បង តែ​ឈប់​ខ្វល់​ទៀត​ទៅ អូន​ទៅហើយ ហើយ​មិនបាច់​ស្រ​ណោះ​ដុំថ្ម​មួយ​ដុំ​នេះ​ទេ សូម​បង​ទៅរក​ពេជ្រ​ណា​ដែល​គេ​មាន​ព​ន្លឺ​ចែងចាំងស​ម្រាប់ជីវិត​បង​ចុះ អូន​អស់​ការ​ទ្រាំ​ទៀតហើយ​។

Loading...

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign
Anchor Beer