ពេល​នៅ​ជា​មួយ​គ្នា យើង​ឈ្លោះ​គ្នា ពេល​នៅ​ឆ្ងាយ​ពី​គ្នា ពួក​យើង​បែរ​ជា​នឹក​គ្នា នេះ​ឬ​ជា​រសជាតិ​ស្នេហា​យើង?

តើ​យើង​គួរតែ​បន្ត ឬ​ដោះលែង​គ្នា​ឱ្យមាន​សេរីភាព​រៀ​ងៗ​ខ្លួន​ទៅ​?​ស្នេហា​យើង​ពីមុន​មិន​ដូចជា​ពេល​នេះទេ ពីមុន​មានតែ​ពាក្យ​ផ្អែមល្ហែម ទៅ​ណា​មិនដែល​បែក​គ្នា​ទេ បាត់​មុខ​គ្នា​មួយថ្ងៃ​នឹក​គ្នា​ស្ទើរតែ​ដាច់ខ្យល់​ទៅហើយ​។ ​ចុះ​ម្តេច​ឡើយ​ឥឡូវ​ប្រែជា​សោះ​ក​ក្រោះ ទ្រ​គោះ​បោះបោក មិន​ចុះសម្រុង​គ្នា​បែប​នេះ ពេល​ខ្លះ​ហាក់ដូចជា​មានអារម្មណ៍​ថា ​នឿយណាយ​គ្នា ចង់​នៅ​ម្នាក់ឯង​ស្ងាត់ៗ និយាយស្តី​មិនសូវ​ពិ​រោះ​ដាក់គ្នា តែងតែ​ប្រឆាំង​គ្នា ឈ្លោះប្រកែក​គ្នា ​ព្រោះតែ​អារម្មណ៍​តានតឹង​ ផុសចេញ​មក​ម្តងៗ តើ​ហេតុអ្វី​ទៅ​?

ប៉ុន្តែ​នៅពេល​យើង​នៅ​ឆ្ងាយ​គ្នា បែក​ពីគ្នា​តែ​មួយ​រយៈ ​សោះក៏​ស្រាប់តែ​មាន​អារម្មណ៍​នឹក​គ្នា មើល​អ្វីៗ​ជុំវិញខ្លួន​ដូចជា ​មាន​សភាព​ស្រ​ងេះ​ស្រងោច​ណាស់​ ដែល​បណ្តាល​ឱ្យ​ចិត្ត​យើង​ទាំងពីរ​នឹករ​ឭក​រកគ្នា​មិន​ឈប់​។ ​ចុះ​ហេតុអ្វី​ពេល​នៅក្បែរ​គ្នា ​យើង​មិន​ព្រម​ឈប់​ឈ្លោះ​ប្រកែក​គ្នា​ទៅ​! ហើយ​ប្រើតែ​ពាក្យ​ផ្អែម​ដាក់គ្នា​ទៅ​! នេះ​ប្រហែលជា​កម្ម​យើង​ទាំង​ពី​រហើយ ​តើ​មែន​ទេ​? ​បាន​ជា​មិនអាច​ដាច់​អា​ល័យ​ពីគ្នា តែ​នៅក្បែរ​គ្នា​យូរពេក​ទៅ​ក៏​មិនសូវ​ត្រូវ​គ្នា នោះ​ប្រហែលជា​យើង​ទាំងពីរ​មាន​រឿង​អ្វីមួយ​លាក់​លៀ​ម​នៅក្នុង​ចិត្ត​ហើយ តើ​យើង​អាច​ទ​ម្លាយ​វា​ចេញ​មក​ក្រៅ​ប្រាប់​គ្នា​បានទេ​? យើង​អាច​រក​ដំណោះស្រាយ​វា​ជាមួយគ្នា យើង​កុំ​ព្រងើយ​ដាក់​គ្នា​បានទេ​? ក្នុងនាម​យើង​ជា​សង្សារ​នឹង​គ្នា​កុំ​លាក់បាំង​គា្ន​បានទេ​? យើង​បាន​សន្យា​ហើយ​ថា​ យើង​កាន់​ដៃ​គា្ន​ជានិច្ច​មិន​ចោល​គ្នា​ទោះ​ជា​មានរឿង​អ្វី​ក៏ដោយ​។ ​ឬ​មួយ​នេះ​ជា​រសជាតិ​ស្នេហា​របស់​យើង​ទាំងពីរ​?...

Loading...

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign
Anchor Beer