គន្លឹះ​រកលុយ​ខ្ទង់ពាន់​ដុល្លារ សម្រាប់​អ្នក​ធ្វើការ​នៅផ្ទះ (Freelance)

​អ្នក​ធ្វើការ​នៅផ្ទះ (Freelance) សំដៅ​ទៅលើ​អ្នក​មាន​សមត្ថភាព ដែល​អាច​ធ្វើ​ការងារ​ឲ្យគេបាន ដោយ​មិន​ចាំបាច់​មាន​ការិយាល័យ ឬ​កន្លែង​ធ្វើការ​ជាក់លាក់ មានន័យ​ថា ធ្វើការ​នៅ​ទីណា​ក៏បាន ឲ្យតែ​សម្រេច​លទ្ធផល​ជូនចៅ​ហ្វាយ​នាយ​។ អ្នក​ធ្វើការ​នៅផ្ទះ (Freelance) មានដូចជា អ្នក​បកប្រែ អ្នកនិពន្ធ អ្នក​រចនា អ្នកលក់ ឬ​អ្នកផ្សារ​ជាដើម​។​

​វា​ការងារ​ងាយស្រួល​ធ្វើ ប៉ុន្តែ​ទាមទារ​ការប្តេជ្ញាចិត្ត ការគោរព​ពេលវេលា និង​លទ្ធផល​ដែល​សម្រេចបាន​។​

​គួរ​ធ្វើ​បែបណា ទើប​អាច​រក​ប្រាក់​បាន​ខ្ទង់​ពាន់​ដុល្លារ បើ​គ្រាន់តែ​ធ្វើ​ការងារ​នៅ​ផ្ទះ​បែបនេះ​នោះ​?

១. អភិវឌ្ឍ រៀនសូត្រ ហើយ​ធ្វើឲ្យ​ខ្លួន​ឯង​ពូកែ និង​មាន​សមត្ថភាព​កាន់តែខ្លាំង ដើម្បី​ឲ្យ​ភ្ញៀវ ឬ​ចៅហ្វាយនាយ​បង្កើន​ប្រាក់ខែ​ឲ្យ​
២. ផ្ញើរ​អ៊ីម៉េល និង​កិច្ចការ​របស់​អ្នក ទៅ​ភ្ញៀវ​ឲ្យ​ថ្មីៗ ហើយ​កុំ​ខ្លាច​គេ​បដិសេធ​ការងារ​របស់​អ្នក​ឲ្យសោះ​
៣. ដឹង​ពី​ការងារ​របស់​អ្នក ថា​តើ​មួយណា​សំខាន់​ជាង ហើយ​មួយណា​ត្រូវធ្វើ​មុនគេ​នោះ​
៤. ដាក់​កាលវិភាគ និង​បញ្ចប់​កិច្ចការ​ឲ្យបាន​មុន​ពេល​កំណត់ ដើម្បី​អ្នក​អាច​មាន​ពេល​ត្រួតពិនិត្យ​ម្តង​ទៀត និង​ដើម្បី​ឲ្យ​ភ្ញៀវ​ពេញចិត្ត ហើយ​សប្បាយចិត្ត​នឹង​លទ្ធផល​របស់​អ្នក​
៥. ត្រូវ​មាន​ការ​តាំងចិត្ត​ខ្ពស់ ហើយ​ត្រូវ​ធ្វើ​ការងារ​ទាំងនេះ ឲ្យបាន​ល្អ​បំផុត តាម​ដែល​អាច​ធ្វើទៅបាន​
៦. បង្កើត និង​ស្វែងរក​ឱកាស​ធ្វើការ​ជា​ក្រុម ជាមួយ​អ្នក​ដទៃ ដើម្បី​បង្កើន​ប្រាក់ចំណូល និង​ទំនាក់ទំនង​របស់​អ្នក​
៧. បើ​អ្នក​មាន​សមត្ថភាព ហើយ​គិត​ថា​ខ្លួនឯង​ស័ក្តសម ចូរ​ដាក់​តម្លៃ និង​ស្នើរ​សុំ​ប្រាក់ខែ​ខ្ពស់​បន្តិច​៕

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign