FIFA បាន​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ចូល​រួម​ប្រកួត​ពាន​ World Cup ដល់​ ៤៨ ក្រុម​ បន្ទាប់​ពី​​ធ្វើ​ការ​បោះឆ្នោត​​ជាឯកច្ឆ័ន្ទ​មួយ

សហព័ន្ធ​នៃ​សមាគមន៍​បាល់ទាត់​អន្តរជាតិ​(FIFA)បាន​បោះឆ្នោត​​ជាឯកច្ឆ័ន្ទ​​ដើម្បី​​ពង្រីក​បន្ថែម​នូវ​ក្រុម​ចូល​រួមការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​​ពិភពលោក​ ឬ FIFA World Cup ដល់​ ៤៨ ក្រុម​ ខណៈ​ដែល​ការ​​បន្ថែម​ក្រុម​ប្រកួត​ប្រជែង​នេះ​នឹង​អនុវត្តន៍​ចាប់​ពី​ការ​ប្រកួត​ពាន​ World Cup ឆ្នាំ​ ២០២៦ ទៅ​។



ការ​​បោះឆ្នោត​​ជាឯកច្ឆ័ន្ទ​​​នេះ​ដែរ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​របស់​ FIFA នៅ​ឯ​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ នា​ទីក្រុង​ហ្ស៊ូរីក​។ ហើយ​កំណែ​ទម្រង់​ថ្មី​​ទៅ​លើ​ក្រុម​ប្រកួត​ប្រជែង​នេះ​នឹង​ត្រូវ​បាន​គេ​បែង​ចែក​ក្រុម​សម្រាប់​ប្រកួត​ជា​ ១៦ ពូល (នៅ​ក្នុង​វគ្គ​ ៤៨ ក្រុម​)​​ ដោយ​ក្នុង​មួយ​ពូលៗ​គឺ​មាន​ ៣ ក្រុម​ និង​ក្នុង​មួយ​ពូល​គឺ​ត្រូវ​ជម្រុះ​ចោល​មួយ​ក្រុម​ ពោល​គឺ​យក​​ ២ ក្រុម​ដើម្បី​បន្ត​ទៅ​វគ្គ​ ៣២ ក្រុម​។

ទន្ទឹម​នឹង​នោះ​ដែរ​ ប្រធាន​សហព័ន្ធ​បាល់ទាត់​របស់​ប្រទេស​នីហ្សេរីយ៉ា​​​​បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​​ និង​ពេញ​ចិត្ត​ចំពោះ​កំណែ​ទម្រង់​ថ្មី​នេះ​ ស្រប​ពេល​ដែល​​លោក​ Diego Maradona (វីរបុរស​បាល់ទាត់​របស់​អាហ្សង់ទីន​), លោក​ Carles Puyol (អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ) និង​​គ្រូ​បង្វឹក​របស់​ក្រុម​បិសាច​ក្រហម​ Manchester United គឺ​លោក​ Jose Mourinho ក៏​បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ទៅ​លើ​រចនា​សម្ព័ន្ធ​ថ្មី​របស់​ FIFA នេះ​ផង​ដែរ​។

ប៉ុន្តែ​ក៏​មាន​មតិ​មិន​យល់​ស្រប​ចំពោះ​ការ​បន្ថែម​ក្រុម​ប្រកួត​​ប្រជែង​​ក្នុង​ពាន ​World Cup នេះ​ផង​ដែរ​ ជាក់​ស្ដែង​ដូចជា​សមាគមន៍​​តំណាង​ឲ្យ​ក្លឹប​កំពូលៗ​នៅ​អឺរ៉ុប​​ និង​ប្រធាន​​សមាគមន៍​បាល់ទាត់​របស់​អង់គ្លេស​ជា​ដើម​​គឺ​មិន​គាំទ្រ​រចនា​សម្ព័ន្ធ​ថ្មី​ដែល​ជា​គំនិត​របស់​ប្រធាន​ FIFA គឺ​លោក​ Gianni Infantino ឡើយ​។

Loading...

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer