ទទួល​ទាន​ផ្លែ​ឈើ​ច្រើន ជួយ​ជម្រុញ​សិច?

បុរស​ដែល​ចង់​ធ្វើ​ឲ្យ​ជីវិត​សិច មាន​ភាព​ល្អ​ប្រសើរ ក៏​ដូច​ជា​បង្កើន​លទ្ធភាព​បង្កកំណើត គួរ​តែ​កាត់​បន្ថយ​ការ​ញុំា​សាច់​ក្រហម កាហ្វេ និង​ជាតិ​អាល់កុល ហើយ​បន្ថែម​លើ​នេះ បុរស​ក៏​ចាំ​បាច់​ត្រូវ​បង្កើន​ការ​ញុំា​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ដើម្បី​ជម្រុញ​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

ការ​ស្រាវ​ជ្រាវ​មួយ​បាន​រក​ឃើញ​ថា ការញុំា​អាហារ​ដែល​មិន​ត្រឹមត្រូវ និង​ភាព​ធាត់​ជ្រុល ពិត​ជា​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​របស់​បុរស​ខ្លាំង​ណាស់ ដោយ​សារ​តែ​វា​អាច​កាត់​បន្ថយ​នូវ​ទឹកកាម និង​ប៉ះពាល់​ដល់​សមត្ថភាព​នៃ​ទឹកកាម ក្នុង​ការ​ហែល​ទៅ​ជួប​នឹង​ស៊ុត។ ការ​សិក្សា​ដដែល​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា បុរស​ដែល​ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ និង​ញុំា​អាហារ​មិន​ត្រឹមត្រូវ គឺ​បាន​ធ្លាក់​ចុះ​នូវ​លទ្ធភាព​បង្កកំណើត។ ទឹក​កាម គឺ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ពី សន្ទស្សន៍​ម៉ាស់ ក្នុង​ខ្លួន​មនុស្ស និង​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល ខណៈ​ដែល​អាហារ​ដែល​ត្រឹមត្រូវ​នឹង​ផ្ដល់​មក​វិញ​នូវ​ផលវិជ្ជមាន៕ គួរ​ចុច​អាន ៖ ៣ យ៉ាង​ ជួយ​អោយ​ស្បែក​ស្អាតដោយ​មិន​បាច់​ប្រើ​គ្រឿង​សម្អាង​

Loading...

ប្រែសម្រួលដោយ៖ ស.និត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer