ប្តី​ដែល​មាន​ឆ្នាំ​ទាំង​៤​នៅពេល​មាន​លុយ​ក៏​មិន​ប្រែចិត្ត​ដែរ​

មាន​ស្វាមី​មួយចំនួន​នៅ​ពេល​ដែល​មាន​លុយ តែងតែ​ប្រែចិត្ត​ពី​ប្រពន្ធ​ខ្លួន​ជានិច្ច​។ ប៉ុន្តែ​ក៏​មាន​ប្តី​ដែល​មាន​ឆ្នាំ​ទាំង​៤​ដែល​នៅ​ពេល​មាន​លុយ​មិន​ប្រែចិត្ត​ទៅ​មាន​ស្រី​ក្រៅ​ឡើយ​។ តើ​មាន​ឆ្នាំ​ណា​ខ្លះ​ទៅ​?



ឆ្នាំ​រោង​
បុរស​ដែល​កើត​នៅ​ឆ្នាំនេះ​ជា​មនុស្ស​ដែល​ពូកែ​ក្នុង​វិស័យ​ការងារ​។ ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ជាទីបំផុត ដោយ​ទោះបីជា​ត្រូវ​រង​ទុក្ខ ក៏​ឲ្យ​ប្រពន្ធរ​ស់​នៅ​ដោយ​មាន​សុភមង្គល​ដែរ​។ ជាពិសេស​នៅពេល​ដែល​គេ​ក្លាយ​ជា​អ្នកមាន គេ​នឹង​មិន​ភ្លេច​ពី​ការ​កំដរ​របស់​ប្រពន្ធ​នោះទេ ដោយ​កាន់តែ​ស្រឡាញ់ និង​ថ្នាក់ថ្នម​ប្រពន្ធ​កាន់តែ​ខ្លាំង​។​

ឆ្នាំ​ថោះ​
ថ្វី​ត្បិត​តែ​បុរស​ដែល​កើត​នៅ​ឆ្នាំ​នេះ​ជា​មនុស្ស​ដែល​មាន​សំបក​ក្រៅ​ត្រជាក់ តែ​ក្នុង​ចិត្ត​គឺ​មាន​ភាពកក់ក្តៅ​។ គេ​ជា​មនុស្ស​ដែល​មិន​ចេះ​ប្រើ​សម្តី​មក​បញ្ជាក់​ពី​ការស្រឡាញ់​ឡើយ ប៉ុន្តែ​ក្នុង​ចិត្ត​បែរជា​គិត​ដល់​ប្រពន្ធ​ណាស់​។ ជាង​នេះ​ទៅ​ទៀត​គេ​ជា​មនុស្ស​ដែល​មាន​ការប្រឹងប្រែង​ក្នុង​ការងា​រណាស់ ព្រោះ​គេ​ចង់​ឲ្យ​ប្រពន្ធ​អាច​រស់នៅ​ក្នុង​ជីវភាព​ដែល​សុខ​ស្រួល​។ ទោះបី​គេ​មាន​លុយ​ក៏ដោយ​ក៏​មិន​ភ្លេច​ប្រពន្ធ​របស់​ខ្លួន​ដែរ ដោយ​កាន់តែ​ថ្នាក់ថ្នម​ទៀត​។​

ឆ្នាំច​
បុរស​ដែល​កើត​នៅ​ឆ្នាំនេះ​ជា​មនុស្ស​ដែល​មាន​ភាពស្មោះត្រង់​។ ប្រសិន​ជា​ថ្ងៃ​ណាមួយ គេ​មាន​មុខមាត់ នឹង​មាន​ប្រពន្ធ​ឈរ​ពីក្រោយ​ជានិច្ច​។ គេ​ជា​មនុស្ស​ដែល​មិន​ងាយ​បោះបង់ចោល​ប្រពន្ធ​ខ្លួន​ដើម្បី​យក​ស្រី​ផ្សេង​ឡើយ​។​

ឆ្នាំ​ម្សាញ់​
ទោះបីជា​នៅ​ពី​ក្មេង​គេ​មាន​ចិត្តសាវ៉ា​បន្តិច ប៉ុន្តែ​ក្រោយពេល​ដែល​រៀបការ​រួច គេ​នឹង​ផ្តោតចិត្ត​ទាំងស្រុង​លើ​ប្រពន្ធ​។ ប្រសិន​ជា​ថ្ងៃ​ណា​មួយ​គេ​អាច​មាន​បាន គេ​នឹង​ទុក​ប្រពន្ធ​គេ​នៅ​តំណែង​ទី​១​ដ​ដែរ ថែម​ទាំង​ស្រឡាញ់​ប្រពន្ធ​កាន់តែ​ខ្លាំង​ទៀតផង​៕

Loading...

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Anchor Beer