៦ ឆ្នាំ ជា​មួយ​នឹង​ការ​តស៊ូ ទី​បំផុត​សម្រេច​បំណង​ដ៏​ធំមួយ​ក្នុង​ជីវិត!!!

អត្ថបទពីប្រិយមិត្តនៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក
៦ ឆ្នាំ​មុន​ បង​ធ្លាប់​បាន​និយាយ​ថា ​"​បង​មិន​ដឹង​មាន​សមត្ថភាព​អី​ ដើម្បី​យក​អូន​បាន​​ទេ​ បង​ពិបាក​ចិត្ត​ណាស់​" អូន​ក៏​បាន​ប្រាប់​បង​វិញ​ថា​ "ពេល​នេះ​បង​មិន​ទាន់​មាន​សមត្ថភាព​ពិត​មែន​ តែ​បង​ត្រូ​វតែ​ខំ​ប្រឹង​ ព្រោះ​ភាព​ជោគជ័យ​នីមួយៗ​ គឺ​បាន​មក​ដោយ​ការ​តស៊ូ​ វា​មិនមែន​បាន​មក​ដោយ​ងាយៗ​នោះ​ទេ​ អូន​អាច​ចាំ​បង​បាន​ អោយ​តែ​បង​ខំ​ ដើម្បី​មនុស្ស​ស្រី​ម្នាក់​នេះ"

៦ ឆ្នាំ​ក្រោយ​ ថ្ងៃ​នេះ​ បង​ធ្វើ​វា​បាន​ហើយ​ បង​អាច​ចូល​ស្តី​ដណ្តឹង​អូន​តាម​ប្រពៃណី​ដោយ​សមត្ថភាព​ខ្លួន​បង​ផ្ទាល់​ពិត​មែន​ បង​ឯង​ឃើញ​នៅ??? ​ អូន​ថា ហើយ​អោយ​តែ​បង​ខំបង​នឹង​ធ្វើ​វា​បាន នេះ​អាច​បញ្ជាក់​ថា​ ការ​រងចាំ​របស់​អូន​វា​មិន​ខក​បំណង​ទេ​ បង​ពិត​ជា​ធ្វើ​បាន​មែន​ បង​មិន​ត្រឹម​តែ​ធ្វើ​បាន​ទេ​ ​បង​ថែម​ទាំង​មិន​បាន​ធ្វើ​អោយ​ប៉ាម៉ាក់​បង​ពិបាក​ទៀត​ អ្វីៗ​បង​បាន​ខំ​ដោយ​សមត្ថភាព​បង​ឯង​ផ្ទាល់​ ​ឆន្ទះ​របស់​បង​មួយ​នេះ​ដែល​ធ្វើ​អោយ​អូន​រំភើប​ដល់​ទប់​ទឹក​ភ្នែក​មិន​បាន។ អូន​មិន​មែន​យំ​ទេ​ណា​ ​តែ​ពេល​ហ្នឹង​អូន​រំភើប​ពេក។ ទោះ​ជា​យ៉ាង​ណា​ក៏​នៅ​តែ​អរគុណ​ខ្លាំង​បំផុត​ដល់​ប៉ាម៉ាក់​ទាំង​សង​ខាង​ កុងម៉ា​ បង​ប្អូន​សាច់​ញាតិ​ទាំង​អស់​ដែល​តែង​តែ​ស្រលាញ់​ និង​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ពួក​ខ្ញុំ​ ​ថែម​ទាំង​បាន​មក​ចូល​រួម​ពិធី​ភ្ជាប់​ពាក្យ​របស់​ពួក​ខ្ញុំ​នៅ​ថ្ងៃ​នេះ៕

ប្រែសម្រួលដោយ៖ ស.និត

ប្រភព៖ Facebook

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign