តើ​អ្នក​ជឿ​ទេ​ថា «មាន​និស្ស័យ​ ទើប​បាន​ជួបគ្នា»???

មនុស្ស​នៅលើ​ភព​ផែនដី​នេះ​មាន​ច្រើនណាស់ ហើយ​មិនអាច​ដឹងថា ​ថ្ងៃ​ណាមួយ​យើង​នឹង​ជួប​មនុស្ស​ប្រភេទ​ណា​ខ្លះ​នោះទេ ពេល​ខ្លះ​យើងក៏​បាន​ជួប​ជាមួយ​មនុស្ស​ដែល​យើង​មិន​ពេញចិត្ត ហើយ​គេ​ម្នាក់​នោះ​មក​គ្រាន់តែ​បង្គ្រប់​និ​ស្ស័​យ​ តាម​ការ​ប​ញ្ចូ​ន​មក​របស់​ព្រហ្ម​លិ​ខិត​តែ​ប៉ុ​ណ្ណោះ​។​

ទ​ន្ទឹ​ម​នឹងនេះ​ដែរ ពេល​ខ្លះ​យើងក៏​បាន​ជួប​ជាមួយ​មនុស្ស​ដែល​យើង​ពេញចិត្ត យើង​អាច​និយាយថា​ពេល​ខ្លះ ​វាក៏​ប្រហែលជា​និ​ស្ស័​យ​ហើយ​ ទើប​ធ្វើឱ្យ​យើង​បាន​ជួប​ជាមួយ​មនុស្ស​ដែល​យើង​ប្រាថ្នា សម​តាម​បំ​ណង ហើយ​គេ​ម្នាក់​នោះ​ក៏​ពេញ​ចិត្ត និង​ចូលចិត្ត​យើង​វិ​ញ ​ព្រោះ​តែមាន​និ​ស្ស័​យ​មាន​ចំណង់​ចំ​ណូ​ល​ចិត្ត​ដូចគ្នា ​ឬ​ប្រហាក់ប្រហែលគ្នា​។​ ការ​ដែល​ចូលចិត្ត​អ្វីៗ​ដូចគ្នា​នេះ​ហើយ​ វា​ធ្វើឱ្យ​យើង​មាន​ភាព​ចុះ​សម្រុង​គ្នា​ និង​ឆាប់​យល់ចិត្ត​គ្នា​ រហូត​បង្កើតឱ្យមាន​ទំ​នាក់​ទំ​នង​មួយ​កើតឡើង​គឺ​ស្នេហា​ ឬ​សេចក្តីស្រឡាញ់​ចំ​ពោះ​គ្នា​។​

ជា​ការពិត​ណាស់​ដែល​យើង​មិនដែល​នឹង​ស្គាល់គ្នា​សោះ ម្នាក់ៗ​នៅ​សែនឆ្ងាយ​ពី​គ្នា​ តែ​ថ្ងៃ​មួយ​ក៏បាន​ជួបគ្នា តើ​និស្ស័យ​ជា​អ្វី​?

ជា​រឿង​ពិ​កបាក​នឹង​បកស្រាយ​ ដឹង​ត្រឹម​រីករាយ​ពេល​យើង​នៅក្បែរ​គ្នា​ ព្រោះ​នៅក្នុង​លោក​នេះ ​មាន​មនុស្ស​ច្រើនណាស់​ឥត​គណនា​ ប៉ុន្តែ​ក្តី​ស្នេហា ​គឺ​ត្រូវការ​តែ​មនុស្ស​ម្នាក់​ប៉ុ​ណ្ណោះ​។ ​ហើយ​ពេល​ខ្លះទៀត​មនុស្ស​ដែល​យើង​ប៉ង​ប្រាថ្នា​ចង់​ជួប​ តែ​មិនបាន​ជួប​ដូច​សេចក្តីប្រាថ្នា​ទៅ​វិ​ញ អ្នក​ខ្លះ​បានជួ​បហើយ​បែរជា​បែក ឯ​អ្នក​ខ្លះទៀត​បែក​គ្នា​យ៉ាង​យូរហើយ​គិតថា ​ប្រហែល​លែង​បាន​ជួបគ្នា​ទៀ​ត​ហើយ​តែ​បែរជា​បាន​ជួបគ្នា​ម្តង​ទៀ​ត​។ ​តែ​អ្វីៗ​ទាំងអស់​នេះ វា​សុទ្ធតែ​ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់ តែ​អ្វីដែល​ច្បាស់លាស់​នោះ​គឺ​ដឹង​ត្រឹម​ថា បើ​មាន​និ​ស្ស័​យ​បាន​ជួបគ្នា​ហើយ​ សូម​ថែរក្សា​វា​ឱ្យបាន​ល្អ​ និង​មាន​ក្លិនក្រអូប​ជា​និ​រ​ន្ត​រ៍​ទៅ៕ គួរ​ចុច​អាន ៖ សម្រាប់អ្នកដែលចង់បញ្ចុះទំងន់ គួរសាកល្បងជាមួយនឹង ភេសជ្ជៈមួយនេះ

- ប្រសិនបើប្រិយមិត្តអ្នកអានមានអត្ថបទស្នេហា ខូចចិត្តរឿងស្នេហា រឺចង់និយាយសារភាពទៅ crush តែមិនហ៊ាន អាចផ្ញើរលិខិតមកកាន់យើងខ្ញុំបានតាមរយៈអីមែល៖ bektleay@gmail.com រឺ ផ្ញើចូលទៅក្នុងប្រអប់សំបុត្ររបស់ Page បែកធ្លាយ។ យើងខ្ញុំនឹងផ្សាយអត្ថបទនោះជូនប្រិយមិត្ត។ អរគុណដែលប្រិយមិត្តតែងតែគាំទ្រទំព័រយើងខ្ញុំ៕

Loading...

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Anchor Beer