ការ​ពិត​មួយ​ចំនួន​ពី​នារី ដែល​មាន​ចរិត​កាច​ឆ្នាស់​ឆ្នើម​ដាក់​មិត្ត​ប្រុស​របស់​ខ្លួន

អូន​ដឹងថា ​មិនសូវ​សុភាព​ដូចជា​នារី​មួយ​ចំនួន ​ដែល​គេ​មាន​ភាព​ទ​ន់​ភ្ល​ន់ ចេះ​យកចិត្ត​សង្សារ គេ​ចេះ​ប្រើតែ​ពាក្យ​ផ្អែម​ល្ហែម​។ ​តែ​អូន​ជា​នារី​ដែល​ខុសគេ អូន​ចូលចិត្ត​ក្តិ​ច ចូលចិត្ត​មួល និយាយស្តី​ខ្លាំងៗ​ដាក់​បង សំឡក់​បង តែងតែ​ឆ្នាស់​ដាក់​បង​គ្រប់​ពេល ដែល​ធ្វើឱ្យ​បង​ឈឺ តែ​បង​នៅតែ ទ្រាំ​នៅក្បែរ​អូន​ដដែល​។

តើ​បង​ដឹងថា​មកពី​ហេតុ​អី​ទេ​?​ ការពិត​ ពេល​ខ្លះ​ចរិត​កាច​ឆ្នាស់​ វា​ជា​ធម្មជាតិ​របស់​អូន តែ​អូន​ក៏​ចេះ​ផ្អែមល្ហែម ចេះ​ទន់ភ្លន់​ដូចជា​នារី​ដទៃ​ទៀ​ត​ដែរ តែ​មាន​ហេតុផល​មួយ​ទៀត​នោះគឺ​ ព្រោះតែ​អូន​ស្រឡាញ់​បង​ខ្លាំង អូន​ខ្នាញ់​នឹង​បង​។ ហើយ​ម្យ៉ាង​ទៀត​នោះ គឺ​មកពី​អូន​ខ្លាច​បង​លួច​ញ៉ែ​ស្រី​ផ្សេង ខ្លាច​កែវភ្នែក​បង​ឆាប​ឆក់យក​បេះដូង​នារី​ផ្សេង​ទៀ​ត ​ក្រៅពី​អូន សុំទោស​ផង​ណា​បង​សម្លាញ់​ ដែល​អូន​តែងតែ មួល​ស្លឹក​ត្រ​ចៀក​បង តែងតែ​មួល ក្តិ​ចបង ស្តីឱ្យ​ខ្លាំងៗ តែ​បង​នៅតែ​ស្រឡាញ់​អូន អូន​ធ្វើ​បែប​នេះ​នោះ​ គឺ​មកពី​អូន​ស្រឡាញ់​ និង​ប្រចណ្ឌ​បង​ខ្លាំង​ ហើយ​អូន​អរគុណ​បង​ខ្លាំងណាស់​ដែល​បង​មិន​ប្រកាន់ មិន​ខឹង​នឹង​អូន​ សុខចិត្ត​ទ្រាំ​ឱ្យ​អូន​ធ្វើបាប​បង​តាមចិត្ត នោះ​ក៏​ព្រោះ​តែបង​ស្រឡាញ់​អូន​ខ្លាំង​ដែរ ​តើ​មែន​ទេ​? ​តែ​បង​ចាំ​ទុក​ណា​ នារី​ឆ្នាស់​ម្នាក់​នេះ​ស្រឡាញ់​បង​រហូត ហើយ​នៅតែ​ឆ្នាស់​ដាក់​បង​រហូត ឆ្នាស់​ព្រោះតែ​ស្រឡាញ់៕ គួរ​ចុច​អាន ៖ ស្នេហា​ពិត​ជា​អ្វី? ចំណុច​ណា​ខ្លះ ដែល​អាច​បញ្ជាក់​ពី​ស្នេហា​ពិត​បាន?

- ប្រសិនបើប្រិយមិត្តអ្នកអានមានអត្ថបទស្នេហា ខូចចិត្តរឿងស្នេហា រឺចង់និយាយសារភាពទៅ crush តែមិនហ៊ាន អាចផ្ញើរលិខិតមកកាន់យើងខ្ញុំបានតាមរយៈអីមែល៖ bektleay@gmail.com រឺ ផ្ញើចូលទៅក្នុងប្រអប់សំបុត្ររបស់ Page បែកធ្លាយ។ យើងខ្ញុំនឹងផ្សាយអត្ថបទនោះជូនប្រិយមិត្ត។ អរគុណដែលប្រិយមិត្តតែងតែគាំទ្រទំព័រយើងខ្ញុំ៕

Loading...

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Anchor Beer