រឿង​ព្រេង​និទាន នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ត្រូវ​បាន​គេ​ហៅ​ថា Guo Nian ដែល​ជា​ភាសា​ចិន​មាន​ន័យ​ថា "ប្រារព្ធ​ពិធី​ឆ្នាំ​ថ្មី" រឺ "មាន​ជ័យ​ជំនះ​លើ Nian"។  ពាក្យថា Nian អាច​មាន​ន័យ​ថា "ឆ្នាំ" រឺ "សត្វចម្លែក Nian"។ កាល​ពីបុរាណ​កាល, មាន​សត្វ​ចម្លែក​មួយ​មាន​ឈ្មោះថា Nian (Nianshou) ដែល​មាន​ក្បាល​វែង និងស្នែងមុត​ស្រួច។ សត្វ​ចម្លែក​នោះ​បាន​រស់នៅ​ក្នុង​សមុទ្រ​យ៉ាង​ជ្រៅ​អស់​រាប់​រយ​ឆ្នាំ​មក​ហើយៗ ជារៀង​រាល់​ឆ្នាំ​ វា​បាន​បង្ហាញ​ខ្លួន​តែ​នៅ​ក្នុង​ថ្ងៃ​មុន​បុណ្យ​ចូល​ឆ្នាំ​ចិន​មួយ​ថ្ងៃ ដែល​ជា​ថ្ងៃ​សែន ដើម្បី​ស៊ី​មនុស្ស និង សត្វ​ដែល​រស់​នៅ​ក្បែរៗ​ភូមិ។ ដូច្នេះ​ហើយ​នៅ​ថ្ងៃ​មុន​បុណ្យ​ចូល​ឆ្នាំ​ចិន​មួយ​ថ្ងៃ មនុស្ស​បាន​រត់​ភៀស​ខ្លួន​ទៅ​នៅ​ភ្នំ​ឆ្ងាយ ដើម្បី​ជៀស​ពី​គ្រោះ​អាក្រក់​ចង្រៃ​ដោយ​សារ​សត្វ​ចម្លែក​គួរ​អោយ​ខ្លាច​នោះ។ មនុស្ស​គ្រប់​គ្នា​បាន​រស់នៅ​ទាំង​ភ័យ​ខ្លាច​សត្វ​ចម្លែក​នេះ រហូត​មាន​បុរស​ចំណាស់​ម្នាក់​ដែល​មាន​សក់​ស និង​មាន​ពណ៌​សប្បុរ​ស្បែក​ក្រហម​ព្រឿងៗ បាន​មក​លេង​នៅ​ក្នុង​ភូមិ។ ដល់​ថ្ងៃ​ដែល​សត្វ​ចម្លែក​ចេញ​មក​ស៊ីម​នុស្ស អ្នក​ភូមិ​បាន​នាំ​គ្នា​រត់ភៀស​ខ្លួន ហើយ​អ្នក​ភូមិ​បាន​ហៅ​បុរស​ចំណាស់​នោះ​រត់ដែរ ប៉ុន្តែ​គាត់​បាន​បដិសេធន៍​មិន​ទៅ​ពួន​នៅ​លើ​ភ្នំ​ទេ។

គាត់​ប្រើ​ប្រាជ្ញា​របស់​គាត់ ដើម្បី​យក​ឈ្នះ​សត្វ​ចម្លែក​នោះ ហើយ​គាត់​ក៏​ទទួល​បាន​ជោគជ័យ​ទៅ​លើ​សត្វ​ចម្លែក​នោះ។ គាត់​បាន​បិទ​ក្រដាស​ក្រហម​នៅ​តាម​ទ្វារ, គាត់​ដុត​ឫស្សី ដើម្បី​ធ្វើ​ជា​សម្លេង​ផាវ, គាត់​ដុត​ទៀន​នៅ​ក្នុង​ផ្ទះ ហើយ​បាន​ស្លៀក​ពាក់​សម្លៀក​បំពាក់​ពណ៌​ក្រហម។ ពេល​ដែល​អ្នក​ភូមិ​ត្រលប់​មក​លំនៅ​ដ្ឋាន​វិញ, ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពេល​ដែល​បាន​ឃើញ​ភូមិ​មិន​ត្រូវ​បាន​បំផ្លាញ។

ចាប់​តាំង​ពី​ពេល​នោះ​មក, ជា​រៀង​រាល់​មុន​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ចិន​មួយ​ថ្ងៃ (NEW YEAR'S eve), មនុស្ស​គ្រប់​គ្នា​អនុវត្តតាម​បុរស​ចំណាស់​នោះ ដោយ​រៀប​ចំ​ផ្ទះ​សម្បែង និង​មាន​តែង​លំអ​ទៅ​ដោយ​ក្រដាស​ក្រហម ហើយ​សត្វ​ចម្លែក Nian ក៏​លែង​បង្ហាញ​ខ្លួន​ទៀត។ ប្រពៃណី​ទំនៀម​ទំលាប់​នោះ​ក៏​ចេះ​តែ​ប្រារព្ធ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ ហើយ​វា​បាន​ក្លាយ​ទៅ​ជា​ចំណែក​មួយ​ដ៏​សំខាន់​របស់​ប្រទេស​ចិន៕

Loading...

ប្រែសម្រួលដោយ៖ ដា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer