ពេល​ទទួល​បាន​អាំងប៉ាវ អ្នក​គួរ​ពោល​ពាក្យ​ថា.... ទើប​ម្ចាស់​អាំងប៉ាវ សប្បាយ​ចិត្ត!!!

 តាម​ប្រពៃ​ណី​ចិន ចូល​ឆ្នាំ​គឺ​ជា​ថ្ងៃ​ពិសេស​មួយ​របស់​ពួក​គេ វា​គឺ​ថ្ងៃ​នៃ​ការ​ផ្ដាច់​ឆ្នាំ​ចាស់ ឈាន​ចូល​ឆ្នាំ​ថ្មី ជា​ថ្ងៃ​ដែល​ត្រូវ​ជម្រះ​មន្ទិល​សៅហ្មង​នៅ​ក្នុង​ចិត្ត និង​ឧបទ្រព​ចង្រៃ​នានា​ចោល។ តាម​ទម្លាប់ ក្នុង​កំឡុង​ពេល​នោះ គេ​តែង​ឲ្យ​អាំង​ប៉ាវ​គ្នា ដូច​ជា ឪពុក​ម្ដាយ​ឲ្យ​កូន និង​កូន​ឲ្យ​ឪពុក​ម្ដាយ, មិត្ត​ភក្ដិ និង​មិត្ត​ភក្ដិ ឬ ​ជា​មួយ​សាច់​សា​លោហិត​ជា​ដើម។


ទាក់​ទង​នឹង​ការ​ឲ្យ​អាំង​ប៉ាវ​នេះ​ដែរ ដើម្បី​ទទួល​បាន​សិរី​សួស្ដី និង​ធ្វើ​ឲ្យ​ម្ចាស់​អាំង​ប៉ាវ​សប្បាយ​ចិត្ត​នោះ អ្នក​គប្បីពោល​ពាក្យ​អរគុណ​ដូច​ខាង​ក្រោម ៖

«ចូល​ឆ្នាំ​ថ្មី សូម​ឲ្យ​គ្រប់គ្នា មាន​សេចក្ដី​សុខ, ឆ្នាំ​ចាស់​កន្លង ឆ្លង​ចូល​ឆ្នាំ​ថ្មី ទទួល​ជោគជ័យ, ទេវតា​ប្រទាន។ កុង​ស៊ីហ្វាឆាយ សូម​សុខ​សប្បាយ ​សាច់​ឈាម​ស្រស់​ថ្លា ស្រី​សូម​ឲ្យ​ស្រស់ ប្រុស​រិត​សង្ហា ចំណែក​កុមារ ​ប្រាជ្ញា​កើន​ទ្វេ។»

Loading...

ប្រែសម្រួលដោយ៖ ស.និត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Binggrae Milk
Anchor Beer