បដិហារ​ពិត​ជា​មាន​!!!! ម្ដាយ​ក្មេកអា​យុ​៧០​ឆ្នាំ​មើល​ថែ​កូន​ប្រ​សារ​ស្រី​ដែល​មាន​ជំងឺ​​ «មនុស្ស​រុក្ខ​ជាតិ​»​ អស់​រយៈ​ពេល​៥​ឆ្នាំ​រហូត​ដល់​ពេល​នេះ​នាង​ដឹង​ខ្លួន​ឡើង​វិញ​ម្ដង​ទៀត​!!!

បដិហារ​ពិត​ជា​មាន​!!!! ម្ដាយ​ក្មេកអា​យុ​៧០​ឆ្នាំ​មើល​ថែ​កូន​ប្រ​សារ​ស្រី​ដែល​មាន​ជំងឺ​​ «មនុស្ស​រុក្ខ​ជាតិ​»​ អស់​រយៈ​ពេល​៥​ឆ្នាំ​រហូត​ដល់​ពេល​នេះ​នាង​ដឹង​ខ្លួន​ឡើង​វិញ​ម្ដង​ទៀត​!!!

រឿង​រ៉ាវ​នេះ​បាន​កើត​ឡើង​នៅ​ប្រ​ទេស​ចិន​ដោយ​កាល​ពី​៥​ឆ្នាំ​មុន​ ដោយ​នាង​ យីន​អាយ​លៀន​ ជា​កូន​ប្រ​សារ​ស្រី​របស់​លោក​យាយ​ ក្វាន​ហ្វឹង​អឺ កើត​មាន​ជំ​ងឺ​ឈាម​កក​ក្នុង​ខួរ​ក្បាល​​ ហើយ​ត្រូវ​បាន​ទទួល​ការ​វះ​កាត់​ខួរ​ក្បាល​ក្នុង​រយៈ​ពេល​១០​ម៉ោង​ដើម្បី​សង្រ្គោះ​ជី​វិត។ តែក្រោយ​ពី​ការ​វះ​កាត់​ទទួល​​បាន​ជោគ​​ជ័យ​​ ​យីន​អាយ​លៀន​​ ក៏​បាន​ក្លាយ​ទៅ​ជា​មនុស្ស​រុក្ខ​ជាតិ​ដែល​មិន​អាច​ និយាយ​បាន​ ក្រោក​បាន​ ។ ក្នុង​កំ​ឡុង​ពេល​៥​ឆ្នាំ​នោះ​អ្នក​ដែល​នៅ​មើល​ថែកូន​ប្រ​សារ​ស្រី​ពិការ​រូប​នេះ​គឺ​លោក​យាយ​ ក្វាន​ហ្វឹង​អឺ វ័យ​៧០​ឆ្នាំ​​ ដែល​តែង​តែ​​ជួយ​ម៉ា​ស្សា​ខ្លួន​ ធ្វើ​អា​ហារ​ និង​ផ្លាស់​ប្ដូរ​កន្ទប​ឲ្យ​កូន​ប្រ​សារ​ជា​រៀង​រាល់​ថ្ងៃ​។
លោក​យាយ​ ក្វាន​ហ្វឹង​អឺ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កាល​ពី​កូន​ប្រ​សារ​របស់​គាត់​ចាប់​ផ្ដើម​ឈឺ​ថ្មី​ៗ គ្រួ​សារ​របស់​គាត់​នៅ​មាន​ប្រាក់​កាស​ខ្លះ​ៗ​ដែរ​អាច​ជួល​មនុស្ស​ឲ្យ​មក​ជួយ​មើល​ថែ​ តែ​ពេល​យូរ​ៗ​ទៅ​​គាត់​ក៏​​មាន​អាយុ​កាន់​​តែ​ច្រើនហើយ​គ្រួសារ​​គាត់​មិន​អាច​មាន​លទ្ធ​ភាព​ទទួល​បន្ទុក​នេះ​បាន​ ដូច្នេះ​ហើយ​ទើប​គាត់​ត្រូវ​មើល​ថែ​កូន​ប្រ​សារ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ដើម្បី​ឲ្យ​កូន​ប្រុស​របស់​គាត់​បាន​ចេញ​ទៅ​ធ្វើ​ការ​រក​ប្រាក់​ខាង​ក្រៅ​។ លោក​យាយ​បាន​បន្ត​ថា​ ដំ​បូង​ឡើយ​កូន​ប្រ​សារ​របស់​គាត់​ធ្វើ​​ការ​ជា​អ្នក​បើក​បរ​រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ ដោយ​ក្រោយ​កើត​ហេតុ​មិត្ត​ភក្តិ​រួម​ការ​ងារ​​របស់​ យីន​អាយ​លៀន បាន​ជួយ​រួប​រួម​ប្រាក់​ឧបត្ថម្ភ​បាន​ប្រ​មាណ​ ៤​ម៉ឺន​យ័ន​(​ប្រ​មាណ​៥​ពាន់​ដុល្លា)​​ ហើយខាង​ក្រុម​ហ៊ុន​ក៏​បាន​ឲ្យ​មនុស្ស​មក​ជួយ​មើល​ថែ​ខ្លះ​ដែរ​។ តែ​អ្វី​ដែល​គិត​មិន​ដល់​នោះ​គឺ​កាល​ពី​ដើម​ឆ្នាំ​២០១៦​កន្លង​ទៅ​កូន​ប្រ​សារ​របស់​លោក​យាយ​ក៏​ចាប់​ផ្ដើម​ដឹង​ខ្លួន​ ​និយាយ​បាន​ឡើង​វិញ​ ហើយ​ដៃ​ឆ្វេង​របស់​នាង​ក៏​ចាប់​ផ្ដើម​កំ​រើក​បាន​។​ រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​លោក​យាយ​ព្រម​ទាំង​កូន​ប្រុស​ដែល​ត្រូវ​ជា​ស្វាមី​របស់​ យីន​អាយ​លៀន បាន​មើល​ថែ​នាង​យ៉ាង​ល្អ​ដោយ​មិន​គិត​បោះ​បង់​ យីន​អាយ​លៀន នោះ​ទេ​ រហូត​ដល់​ពេល​នេះ​នាង​អាច​និយាយ​បាននិង​ចាប់​ផ្ដើម​កំ​រើក​ខ្លួន​បាន​ម្ដង​ទៀត​ ។

CR. – China Xinhua News

Loading...

ប្រែសម្រួលដោយ៖ mew -mn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer