មិន​ចង់​ឃើញ​សុដន់​យៀ​ធ្លាក់ យក​ល្អ​គួរតែ​សាកល្បង​វិធី​ទាំងនេះ​សិន!!!

ការយៀធ្លា​ក់​របស់​សុដន់​គឺជា​ដំណើរ​ការណ៍​ធម្មតា​មួយ​របស់​ធម្មជាតិ ដែល​វា​កើត​ឡើង​នៅ​ពេល​ស្ត្រី​អាយុ​កាន់តែច្រើន ព្រោះតែ​រចនាសម្ព័ន្ធ​របស់​សុដន់​បាត់បង់​នូវ​ការ​ទ្រទ្រង់ និង​ភាពយឺត​របស់​វា​។ សុដន់​មិនមាន​សាច់ដុំ​ឡើយ វា​គ្រាន់តែ​បង្កើតឡើង​ដោយ​ជាតិ​ខ្លាញ់ ជាលិកា​ត​ភ្ជាប់ និង​ក្រពេញ​ផលិត​ទឹកដោះ​ប៉ុណ្ណោះ ហើយ​កាលណា​យើង​មាន​ការថែរក្សា​វា​បាន​ត្រឹមត្រូវ​ល្អ វា​នឹង​ជួយ​ឲ្យ​សុដន់​មើលទៅ​មាន​រូបរាង​ស្រស់ស្អាត​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ស្ត្រី​គ្រប់​គ្នា មិន​ថា​ខ្ញុំ​ឬ​គេ​ទេ តែងតែ​មិន​ចង់​ឲ្យ​ភាពយៀ​ធ្លាក់​របស់​សុដន់​កើតឡើង​ចំពោះ​ខ្លួនឯង​ឡើយ​។ សំណាង​ដែរ យើង​មាន​វិធី​ធម្មជាតិ​មួយចំនួន​ដែល​អាច​ជួយ​បង្ការ​បញ្ហា​នេះ​បាន​។

ហាត់​ក្បាច់​យូ​ហ្គា​
​អត្ថប្រយោជន៍​នៃ​ការហាត់​ក្បាច់​យូ​ហ្គា​មាន​ច្រើន​ណាស់​សម្រាប់​រាងកាយ​យើង​ទាំងមូល ហើយ​វា​ក៏​ជា​ជំ​ហ៊ាន​យន្តការណ៍​ដំបូង​មួយ​សម្រាប់​ពង្រឹង​ដល់​រាងកាយ និង​បង្កើន​ភាពបត់បែន​។ ការពង្រឹង​ដល់​រាងកាយ​មាន​មួយចំនួន​ក៏​អាច​ដល់​សុដន់​ដែរ អាស្រ័យ​ទោ​តាម​ក្បាច់​ហាត់​ដែល​អ្នក​ធ្វើ​នោះ​។

ការ​ម៉ាស្សា​
​ចូរ​ម៉ាស្សា​សុដន់​យ៉ាងហោចណាស់ ២ ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​ជាមួយនឹង​ប្រេង​អូ​លីវ ព្រោះ​វា​នឹង​ជួយ​បន្ថែម​នូវ​ភាពរឹងមាំ​ដល់​ស្បែក​ព្រមទាំង​ពង្រឹង​ដល់​លក្ខណៈ​ខាង​ក្រៅ​របស់​ស្បែក​កាន់តែ​ល្អ​ថែមទៀត​។ ជាមួយគ្នានេះដែរ ប្រេង​អូ​លីវ​នឹង​ពង្រឹង​ដល់​សាច់ដុំ​នៅ​ទ្រូង និង​បង្កើន​ភាពយឺត​របស់​ស្បែក​។

ម៉ាស​បិទ​សុដន់​
​មនុស្ស​មួយចំនួន​បានជ្រើសរើស​ការប្រើ​ម៉ា​សបិទ​សុដន់​ម្តង​ក្នុង​មួយ​សប្តាហ៍​។ វិធីសាស្ត្រ​មួយ​នេះ​នឹង​ជួយ​ផ្តល់​ភាពរឹងមាំ​ដល់​ជាលិកា​សុដន់ និង​បន្ថែម​ភាពរឹងមាំ​ដល់​វា​ថែម​ទៀត​។
វិធី​ធ្វើ​៖
- ​ចូរ​កិន​ចូល​គ្នា​ជាមួយនឹង​ត្រសក់​មួយ​ផ្លែ និង​ស៊ុត​ពណ៌​ស​មួយ​គ្រាប់​
- បន្ទាប់​មក​ចូ​រ​ដាក់ប័រចូល​បន្ថែម​ទៀត​
​- ចូរ​កិន​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឲ្យក្លាយ​ជា​ល្បាយ​តែមួយ ហើយ​យក​វា​មក​លាប​លើ​សុដន់ និង​ទុក​ចោល ១៥ ទៅ​២០​នាទី ចាំ​លាង​ចេញ​វិញ​៕ 

Loading...

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer