កូន​ប្រុស​រៀន​តុប​តែង​ខ្លួន និង​ត្រាប់​តាម​ម្ដាយ តើ​ថ្ងៃ​ក្រោយ​អាច​ក្លាយ​ជា​ភេទ​ទី៣​ ទេ?

ជា​ធម្មជាតិ​របស់​កុមារ​វ័យ​រៀន​មត្តេយ្យ គឺ​ជា​វ័យ​ដែល​ចូល​ចិត្ត​រៀន​ធ្វើ​ត្រាប់​តាម​អ្នក​នៅ​ក្បែរ​ខ្លួន​របស់​គេ។ ហេតុ​ដូច្នេះ​ការ​រៀប​ចំ​បរិស្ថាន​ឲ្យ​កុមារ​បាន​ឈ្វែង​យល់ គឺ​ជា​កត្តា​សំខាន់។ ជាង​នេះ​ទៅ​ទៀត វ័យ​នេះ​គេ​មិន​ទាន់​អាច​បែង​ចែក​បាន​រវាង​ភេទ​ប្រុស ឬ​ក៏​ស្រី​បាន​ច្បាស់​លាស់ នៅ​ឡើយ​ទេ ដូច្នេះ​នៅ​ពេល​គេ​ស្ថិត​នៅ​ក្បែរ​នរណា​ម្នាក់​ច្រើន​ជាង គេ​នឹង​ធ្វើ​ត្រាប់​តាម​អ្នក​នោះ។ ជាង​នេះ​ទៅ​ទៀត បច្ចុប្បន្ន​នេះ ដោយ​សារ​ឪពុក​ជា​មេគ្រួសារ​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ ពុំ​មាន​ពេល​វេលា​បាន​នៅ​ក្បែរ​កូន ក៏​អាច​ជា​មូល​ហេតុ​ឲ្យ​គេ​ធ្វើ​ត្រាប់​តាម​អ្នក​ជា​ម្ដាយ​ក៏​ថា​បាន។

សកម្ម​ភាព​កូន​រៀន​ធ្វើ​ត្រាប់​ពី​ការ​តុប​តែង​ខ្លួន​របស់​ម្ដាយ​អាច​គ្រាន់​តែ​ចង់​ដឹង ​ចង់​ឃើញ​របស់​វ័យ​កុមារ ដូច្នេះ​ឪពុកម្ដាយ​មិន​គួរ​បារម្ភ​រឿង​នេះ​ពេក​នោះ​ទេ ហើយ​ក៏​មិន​គួរ​ធ្វើ​ការ​ស្ដី​បន្ទោស តែ​អ្វី​ដែល​គួរ​ធ្វើ គឺ​ប្រើ​វិធី​បង្វែរ​ចំណាប់​អារម្មណ៍​ឲ្យ​កូន​ធ្វើ​កិច្ចការ​ដទៃ​ជំនួស​វិញ៕ គួរ​ចុច​អាន ៖ ប្រផ្នូលដែលអាចនាំ សំណាងអាក្រក់ដល់អ្នក ដែលអ្នកគួរតែដឹង និងជៀសវាង

Loading...

ប្រែសម្រួលដោយ៖ ស.និត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Binggrae Milk
Anchor Beer