កុំ​ស្រឡាញ់​ព្រោះតែ​អាណិត!!! (ប្រយ័ត្ន​ខក​ចិត្ត​អស់​មួយ​ជីវិត)

ស្រឡាញ់​ និង​អាណិត វា​មាន​ន័យ​ខុសគ្នា ហើយ​វា​ក៏​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​យកចិត្តទុកដាក់​ខុសគ្នា​ដែរ​។ ការស្រឡាញ់ មាន​ន័យ​ថា វា​កើតចេញពី​ចិត្ត​ ឬ​បេះ​ដូង​មួយ​ ដែល​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​។​ រីឯ​ការ​អាណិត​ វា​កើតចេញ​មកពី​ចិត្ត​ដែរ ​តែ​ជា​អារម្មណ៍​មួយ​ដែល​មិនមែន​ជា​មនោសញ្ចេតនា​ បែប​ស្នេហា​នោះទេ គឺ​វា​គ្រាន់តែ​មាន​ភាព​អាណិត អា​ល័យ​ស្រណោះ មិន​ដាច់ចិត្ត តែ​មិនមែន​ជា​ការស្រឡាញ់​ទេ​។​

មិន​ថា​ជា​បុរស ​ឬ​ស្ត្រី​ទេ បើ​គេ​ស្រឡាញ់​ន​រណា​ម្នាក់​ហើយ​ គឺ​គេ​ចង់​បានតែ​ស្នេហា​ពិត ​ដែល​ចេញពី​ចិត្ត​តែ​ប៉ុណ្ណោះ​ គឺ​មនោសញ្ចេតនា​បែក​ស្រឡាញ់​ពេញចិត្ត​ មិនមែន​ការ​អាណិត​នោះ​ទេ​។ ​វា​ពិតជា​សង្វេគ​ណាស់​ ដែល​មនុស្ស​ម្នាក់​ គេ​មិន​បាន​ស្រឡាញ់​យើង​ពិតប្រាកដ តែ​គេ​គ្រាន់តែ​អាណិត​ហើយ​គេ​ប​ង្ខំ​ចិត្ត​ទទួលយក​យើង ​ដើម្បី​តែ​បំ​ពេញ​តួនាទី​ ក្នុង​ការ​ទទួលខុសត្រូវ​ តាម​បំ​ណង​គ្រួសារ ​ឬ​ដោយសារតែ​កំ​ហុ​ស​ឆ្គ​ង​មួយគ្រា​របស់​ខ្លូន​។ ​គ្មាន​ន​រណា​ម្នាក់​ ចង់បាន​ស្នេហា​ដែល​គ្រាន់តែ​អាណិត​នោះទេ ព្រោះ​នៅពេលដែល​យើង​រស់នៅ​ ជាមួយនឹង​ស្នេហា​ដែល​កើតចេញពី​ការ​អាណិត សកម្មភាព​នៃ​ការ​ខ្វាយខ្វល់​យកចិត្តទុកដាក់​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់​នោះ គេ​មិនអាច​បំពេញ ឬ​ធ្វើ​ដូច​អ្វីដែល​យើង​ប្រាថ្នា​នោះ​ទេ ពេល​ខ្លះ​យើង​ចង់​ឱ្យគេ​យល់ចិត្ត ចង់ឱ្យ​គេ​ថ្នាក់ថ្នម ចង់បាន​ភាព​ផ្អែមល្ហែម​ពី​គេ​តែ​ជា​ការពិត​វា​នឹង​មិនអាច​ទទួលបាន​១០០%​ ហើយ​ចេញពី​បេះដូង​គេនោះ​ទេ ​ព្រោះ​គេ​ធ្វើ​វា គេ​បំពេញវា ឱ្យ​យើង​គឺ​ដោយសារ​ការ​អាណិត​តែ​ប៉ុណ្ណោះ​ គ្មាន​ជាប់​ជំ​ពាក់​ដោយ​សេចក្តីស្នេហា​ឡើយ មិន​ចង់បាន​ស្នេហា​បែប​នេះទេ បើ​មិន​ស្រឡាញ់ មិនចាំបាច់​មក​អាណិត ហើយ​ប​ង្ខំ​ចិត្ត​ធ្វើវា​នោះ​ទេ៕

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign