ស្នេហា​ គឺជា​រឿង​មួយ​ដែល​ស្មុគស្មាញ​សម្រាប់​អ្នក​ណាស់​ តើ​មែន​ទេ?...

មនុស្ស​មួយ​ចំនួន ​នៅពេលមាន​ស្នេហា ​គេ​គិតថា​ ជីវិត​គេ​ប្រហែលជា​ស្រស់ថ្លា​ហើយ តែ​ផ្ទុយ​ទៅ​វិញ​ បែរជា​មិន​ដូច​ការគិត​របស់គេ​សោះ​។​ ស្នេហា​តែងតែ​ធ្វើឱ្យ​អារម្មណ៍​គេ​ពិបាក វេទនា​ផ្លូវចិត្ត អារម្មណ៍ និង​បេះដូង​។ ​ពេល​ខ្លះ​ គេ​គិត​អ្វី​មិន​ចេញ​ព្រោះតែ​ស្នេហា ការងារ​មិន​ដំណើរការ ព្រោះ​អារម្មណ៍​គេ​មិន​នៅក្នុង​ខ្លួន ដោយសារ​គេ​មាន​បញ្ហា​ជាមួយ​សង្សារ ដូចជា​បែកចិត្ត​ពីគ្នា យល់​ច្រឡំ មាន​អ្នកថ្មី គេ​មិន​ស្រឡាញ់ ស្រឡាញ់​គេ​តែ​ម្ខាង ស្រឡាញ់​មនុស្ស​មាន​សង្សា​រហើយ មនុស្ស​ទី​បី កង់​សា​គួរ​របស់គេ ឧបសគ្គ​នៃ​រនាំង​គ្រួសារ​ជាដើម។

តើ​បញ្ហា​ភាពស្មុគស្មាញ​ទាំង​នេះ​មានដំណោះ ​ដែរ​ឬទេ​? ​ទោះជា​យ៉ាងណាក៏ដោយ អ្វី​ដែល​កើត​បាន​ទាល់តែ​មាន​ហេតុ​ និង​ផល​របស់​វា​ជានិច្ច ហេតុ​នេះ​ដំណោះស្រាយ​ គឺ​វា​ត្រូវតែ​មានតែ​អ្វី​ដែល​សំ​ខាន់​ថា ​តើ​គួរ​ដោះ​ស្រាយ​វា​ដោយ​របៀប​ណា​ ដើម្បី​កុំ​ឱ្យ​វា​ខូចខាត ​ឬ​បាត់បង់​ធ្ង​ន់​ធ្ង​រ​។​ មិន​ត្រឹម​ប៉ុណ្ណោះទេ បើ​យើង​បណ្តោយ​ឱ្យ​ស្នេហា​ដឹកមុខ​យើង​បាន យើង​នឹង​កាន់តែ​ធ្លាក់​ទៅក្នុង​អន្លង់​នៃ​សេចក្តី​ទុក្ខ​កាន់តែ​ធ្ងន់ធ្ងរ​ជាមិនខាន ហេតុ​នេះ​យើង​ត្រូវ​មាន​ស្មារតី​ខ្ពស់​ក្នុង​ការគិត ប្រើប្រាស់​ហេតុផល ​ក្នុង​ភាព​ជា​មនុស្ស​ប្រកបដោយ​សតិសម្បជញ្ញៈ​គ្រប់​គ្រា​។ ​ហ៊ាន​មាន ​ហ៊ាន​បាត់បង់ បើ​អាច​លះបង់​បាន ​គួរតែ​លះបង់ បើ​ស្រឡាញ់​ណាស់​តស៊ូ​ទៅ បើ​មិនអាច​ទ្រាំទ្រ​បាន​ បោះបង់​ទៅ បែក​គ្នា​ទៅ ដើម្បី​យើង​ទាំងពីរ​មាន​ក្តី​សុខ​ទាំងសងខាង យើង​អាច​យំ​យើង​ក៏អាច​ជូត​ទឹកភ្នែក​ចេញ​បានដែរ ហើយ​ក្រោកឈ​រ​សារជាថ្មី​តាម​រក​ស្នេហ៍​ពិត​ដែល​យល់ចិត្ត​គ្នា៕

- ប្រសិនបើប្រិយមិត្តអ្នកអានមានអត្ថបទស្នេហា ខូចចិត្តរឿងស្នេហា រឺចង់និយាយសារភាពទៅ crush តែមិនហ៊ាន អាចផ្ញើរលិខិតមកកាន់យើងខ្ញុំបានតាមរយៈអីមែល៖ bektleay@gmail.com រឺ ផ្ញើចូលទៅក្នុងប្រអប់សំបុត្ររបស់ Page បែកធ្លាយ។ យើងខ្ញុំនឹងផ្សាយអត្ថបទនោះជូនប្រិយមិត្ត។ អរគុណដែលប្រិយមិត្តតែងតែគាំទ្រទំព័រយើងខ្ញុំ៕

Loading...

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer