ប្រវត្តិ​នៃ​ការ​អោយ «អាំងប៉ាវ»

នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន មនុស្ស​ដែល​រៀប​ការ​រួច រឺ​មនុស្ស​ដែល​មាន​វ័យ​ចាស់ ត្រូវ​អោយ​អាំង​ប៉ាវ​ក្រហម​ទៅ​ក្មេងៗ រឺ​ប្អូនៗ​ដែល​មិន​ទាន់​រៀបការ​រួច។

យោង​តាម​រឿង​ព្រេង​បុរាណ, នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​មួយ​ថ្ងៃ ក្រៅពី​សត្វ​ចម្លែក Nian ហើយ​នោះ នៅ​មាន​ព្រាយ​បិសាច​មួយ​មាន​ឈ្មោះ​ថា Sui ដែល​ចេញ​មក​ធ្វើ​អោយ​ក្មេងៗ​ភ័យ​ខ្លាច ​នៅ​ពេល​ដែល​ពួក​គេ​គេង​លក់។ វា​ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​ថា​ក្មេងៗ​ដែល​ត្រូវ​បាន​ព្រាយ​បិសាច​នោះ​ប៉ះ​នឹង​ខ្លាច ហើយ​យំ​ខ្លាំង ហើយ​ក្លាយ​ជា​ឈឺ​គ្រុន ហើយ​ស្មារតី​មិន​នឹង​នរ។ ដើម្បីធ្វើ​អោយ​ក្មេងៗ​មាន​សុវត្ថិភាព​ពី​ការ​បន្លាច​ដោយ Sui នោះ, ឪពុក​ម្តាយ​ត្រូវ​ដុត​ទៀន ហើយ​មិន​ត្រូវ​ចូល​គេង​ពេញ​មួយ​យប់។ នៅ​ថ្ងៃ New Year's Eve, គ្រួសារ​នីមួយៗ, ឪពុក​ម្តាយ​បាន​អោយ​កាក់ 8 ទៅ​កូនៗ​របស់​ពួក​គេ​លេង ក្នុង​គោល​បំណង​ដើម្បី​កុំ​អោយ​ពួក​គេ​គេង​លក់, ដូច្នេះ​ពួក​គេ​អាច​ជៀស​វាង​ការ​ឈឺ និង​ការ​បន្លាច​របស់​ពួក​បិសាច។ ក្មេងៗ​ត្រូវ​ខ្ចប់​កាក់​របស់​គេ ចូល​ទៅ​ក្នុង​ក្រដាស់​ក្រហម​ ហើយ​បើក​ចេញ​វិញ នឹង​ខ្ចប់​ចូល​វិញ​ម្តង​ហើយ​ម្តង​ទៀត រហូត​ទាល់តែ​ពួក​គេ​អស់​កំលាំង​ដេក​លង់​លក់។ បន្ទាប់​មក​ឪពុកម្តាយ​ត្រូវ​ដាក់​កញ្ចប់​កាក់​ នៅ​ពី​ក្រោម​ខ្នើយ​របស់​កូនៗ។

ពេល​ដែល Sui ព្យាយាម​ប៉ះ​ក្បាល​របស់​ក្មេងៗ, កាក់​ទាំង 8 នោះ​នឹង​បញ្ចេញ​ពន្លឺ​ខ្លាំង ហើយ​ធ្វើ​អោយ​ពួក​បិសាច​ខ្លាច​រត់​ខ្ចាត់ខ្ចាយ។ កាក់​ទាំង 8 នោះ​បាន​ក្លាយ​ទៅ​ជា​ភាព​ល្អ​អស្ចារ្យ​ទាំង 8។ ចាប់​តាំង​ពី​ពេល​នោះ​មក, ការ​អោយ​អាំង​ប៉ាវ​ក្រហម​បាន​ក្លាយ​ទៅ​ជា​ការ​រក្សា​អោយ​ក្មេងៗ​មាន​សុវត្ថិភាព និង​នាំ​សំណាង​ល្អ។

មក​ទល់​បច្ចុប្បន្ន អាំងប៉ាវ​ត្រូវ​បាន​គេ​ដាក់​ជា​លុយ ហើយ​ឪពុកម្តាយ ជីដូន​ជីតា រឺ​រៀម​ច្បង​ដែល​រៀបការ​រួច​ត្រូវ​អោយ​ទៅ​កូនៗ, ចៅៗ រឺប្អូនៗ រឺអោយ​ទៅ​អ្នក​ដទៃ​ទៀត ធ្វើ​ជា​អំណោយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី។ ប្រជាជន​ចិន​និយម​ស្រលាញ់​ចូល​ចិត្ត​ពណ៌​ក្រហម ហើយ​ពួក​គេ​ចាត់​ទុក​ពណ៌​នេះ​ជា​សញ្ញា​នៃ​ថាមពល, ភាព​រីករាយ និង​សំណាង​ល្អ។ ការ​អោយ​អាំង​ប៉ាវ​ក្រហម គឺជា​សញ្ញា​នៃ​ការ​ជូនពរ​ល្អ និង​ការ​ផ្តល់​សំណាង​ល្អ។

ជាក់​ស្តែង, សារៈសំខាន់​នៃ​អាំង​ប៉ាវ​ក្រហម គឺ​ស្ថិតនៅ​លើ​ក្រដាស​ក្រហម​ដែល​តំណាង​អោយ​សំណាង​ល្អ និង​ភាព​រីករាយ ប៉ុន្តែ​មិនមែន​លុយ​នៅ​ក្នុង​នោះ​ទេ។ ការ​ដាក់​លុយ​នៅ​ក្នុង​អាំង​ប៉ាវ គឺជា​ការ​យល់​ព្រម​អោយអំណោយ​ដែល​រីករាយ​ខ្លាំង​បំផុត និង​ការ​អោយ​ពរ​ជ័យ​ទៅ​អ្នក​ដែល​ទទួល។ ដូច្នេះ វា​គឺ​ជា​ការ​ដែល​មិន​គួរ​សម​បំផុត ដែល​ហែក​អាំង​ប៉ាវ​មើល នៅ​ចំពោះ​មុខ​អ្នក​ដែល​អោយ​វា​មក​អ្នក។ ប្រសិន​បើ​អ្នក​ចាប់​ផ្តើម​ចេះ​រកលុយ​ហើយ​នោះ, វា​ក៏​ជា​ពេល​ដែល​អ្នក​ត្រូវ​អោយ​អាំង​ប៉ាវ​ហើយ។ ចំនួន​នៃ​ការ​ដាក់​ទឹកប្រាក់ នៅ​ក្នុង​អាំង​ប៉ាវ​គឺ​អាស្រ័យ​ទៅ​តាម​ចំណូល​ដែល​អ្នក​រក​បាន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ, តាម​ប្រពៃណី​ប្រសិន​បើ​អ្នក​នៅ​មិន​ទាន់​រៀប​ការ​ទេ​នោះ អ្នក​មិន​ត្រូវ​អោយ​អាំង​ប៉ាវ​ទៅ​អ្នក​ដទៃ​ទេ។ សាច់ញាតិ​ដែល​ជិត​ដិត​នឹង​អ្នក​ដូចជា​ឪពុក​ម្តាយ រឺ​ជី​ដូនជីតា​របស់​នៅ​តែ​អោយ​អាំង​ប៉ាវ​មក​អ្នក បើ​ទោះបី​ជា​អ្នក​រៀបការ​ហើយ​ក៏​ដោយ។ ដែល​នេះ គឺ​ជា​សញ្ញា​នៃ​ការ​ស្រលាញ់ និង​ការ​អោយ​ពរជ័យ​មក​អ្នក៕

Loading...

ប្រែសម្រួលដោយ៖ ដា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer