អាណិតណាស់កំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់ ស្រាប់តែជញ្ចាំងអគារមួយផ្ទាំងធំបាក់សង្កត់លើ បណ្តាលអោយស្លាប់មនុស្ស ១៧ នាក់

រដ្ឋធានីញូដេលី៖ យោងតាមការចុះផ្សាយនៅលើគេហរទំព័រព័ត៌មានមួយបានអោយដឹងថា មានមនុស្សយ៉ាងហោចណាស់ ១៧ នាក់ ដែលស្មើនឹង ៤ គ្រួសារ បានស្លាប់បាត់បង់ជីវិត ខណៈពេលដែលកំពុងដេកលង់លក់យ៉ាងស្ងប់ស្កល់ ហើយក៏ត្រូវជញ្ចាំងអគារមួយផ្ទាំងធំ ដែលមានកំពស់ ៦ ម៉ែត្រ បានបាក់សង្កត់មកលើផ្ទះរបស់ពួកគេ ។

ប្រភពដដែលបានបន្តថាសំណង់អគារនោះមានសភាពចាស់ទ្រុឌទ្រោម ទើបមិនអាចទប់ទល់នឹងកម្លាំងខ្យល់បក់បោក លាយឡំជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ក៏បណ្តាលអោយបាក់មកស្រស់ៗតែម្តង ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៥ ភ្លឺ នាព្រឹកថ្ងៃទី ២​ខែធ្នូ ឆ្នាំ ២០១៩ នៅក្នុងភូមិមួយ ក្នុងរដ្ឋតាមិលណាឌូភាគខាងត្បូងប្រទេសឥណ្ឌា ហើយជារដ្ឋមួយ ដែលកំពុងរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial