អ្នកគាំទ្រ Goo Hara ម្នាក់សម្រេចចិត្តសម្លាប់ខ្លួន បន្ទាប់ពីទទួលដំណឹងថានាងស្លាប់

នៅក្នុងឆ្នាំ ២០១៩ នេះ គេប្រទះឃើញថាពិភព Kpop កូរ៉េហាក់បីដូចជាជួបរឿងអកុសលជាច្រើន ។ មានតារាខ្លះក៏មានទោសរហូតជាប់គុក ហើយក៏មានតារាមួយចំនួនទៀតសម្លាប់ខ្លួន ព្រោះតែបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ។ ហើយថ្មីៗនេះតារាចម្រៀងស្រីវ័យក្មេង Goo Hara ក៏ជាមនុស្សម្នាក់នៅក្នុងចំណោមនោះ ដែលបានសម្លាប់ខ្លួនផងដែរ ។

ការស្លាប់របស់ Goo Hara គឺរំលងគ្នាតែ ១ ខែ ប៉ុណ្ណោះ បន្ទាប់ Sulli ដែលជាមិត្តសម្លាញ់បានធ្វើអត្តឃាត ។ ទន្ទឹមគ្នានេះដែរនៅលើបណ្តាញសង្គមប្រទេសថៃ ក៏បានផ្ទុះរឿងដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់ដែលគេដឹងថា គាត់គឺជាអ្នកគាំទ្រ Goo Hara បានសម្រេចចិត្តសម្លាប់ខ្លួន ក្រោយពីទទួលដំណឹងថានាងបានស្លាប់បាត់បង់ជីវិត ។

នៅលើទំព័រហ្វេសប៊ុក Drama-addict បានសរសេរថា «ថ្ងៃដែល Goo Hara បានស្លាប់ ហើយប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយព័ត៌មាននោះ ក៏មានបុរសម្នាក់បាន comment ថា គាត់នឹងសម្លាប់ខ្លួន ។ ក្នុងនោះផងដែរ​ក៏មានអ្នកនិយមលេងហ្វេសប៊ុកជាច្រើននាក់ បានព្យាយាមឃាត់គាត់ ហើយលួងលោមគាត់ ប៉ុន្តែក៏មានមនុស្សជាច្រើនបានប្រាប់គាត់អោយទៅងាប់ទៅ ។ ពេលនេះគាត់បានស្លាប់ហើយ ។ តើអ្នកដែលប្រាប់គាត់អោយទៅស្លាប់នោះ មានអារម្មណ៍បែបណាដែរ?»

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial