ក្រុមការងារក្រុមហ៊ុន G.T.V.C SPEEDBOAT របស់លោកឧកញ៉ាទៀ វិចិត្រ បានចេញអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនជាតិរុស្សីចំនួនពីរនាក់ដែលបានលិចទូកក្តោងនៅកោះរ៉ុង

នៅព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ក្រុមការងារក្រុមហ៊ុន G.T.V.C SPEEDBOAT របស់លោកឧកញ៉ា ទៀ វិចិត្រ បានចេញអូប័រល្បឿនលឿន ដើម្បីទៅជួយសង្គ្រោះជនជាតិរុស្ស៊ីចំនួន ២ នាក់ ដែលបានលិចទូកក្តោងនៅក្នុងសមុទ្រ ម្តុំខាងមុខកោះតូច ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនកើតហេតុជនជាតិរុស្ស៊ីទាំងពីរនាក់នេះ បានជិះទូកក្តោងលេងកំសាន្តក្នុងសមុទ្រ ដែលមានរលកខ្លាំងនារដូវធ្លាក់ខ្យល់នេះ ក៏បណ្តាលអោយលិចទូកតែម្តង ។ លោកឧកញ៉ាទៀ វិចិត្របានមានប្រសាសន៍ថា សកម្មភាពសង្គ្រោះនេះ ទទួលបានជោគជ័យ ហើយជនរងគ្រោះទាំងពីរនាក់ក៏បានស្រង់នាំមកកាន់ដីគោកប្រកបដោយសុវត្ថិភាព ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial