វីដេអូស្តែងៗ! រថយន្តមួយគ្រឿងបើកក្នុងល្បឿនលឿនហួសកំណត់ បណ្តាលអោយបុកបង្កាន់ដៃស្ពានអាកាស ហោះធ្លាក់លើមនុស្សដែលកំពុងនៅខាងក្រោម ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

អ្នកដំណើរថ្មើរជើងម្នាក់បានស្លាប់បាត់បង់ជីវិត និង ៣ នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ខណៈពេលដែលរថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿនលើស្ពានអាកាស ហើយយកចង្កូតមិនទាន់ ក៏បុកទំលុះបង្កាន់ដៃស្ពានបណ្តាលអោយហោះធ្លាក់ចុះមកក្រោមសង្កត់អ្នកដំណើរនៅតាមផ្លូវ ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងទីក្រុង Hyderabad ប្រទេសឥណ្ឌា ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះថា Pasala Nagavenkata Satyaveni អាយុ ៤០ ឆ្នាំ ជាស្ត្រីមេផ្ទះ ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ហើយកូនស្រីជនរងគ្រោះមានឈ្មោះថា P Pranitha អាយុ ២៣ និង អ្នកដំណើរថ្មើរជើង ២ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ។ ចំណែកឯជនបង្កមានឈ្មោះថា Kalvakuntla Krishnamilan Rao រងរបួសបាក់ឆ្អឹងជាច្រើនកន្លែង ។

តាមសំដីប៉ូលីសបានអោយដឹងថា ជនបង្កជិះក្នុងល្បឿងលឿនហួសកំណត់ ដែលនៅក្នុងតំបន់នោះគេកំណត់អោយជិះត្រឹមតែ 40Kmh តែគាត់ជិះក្នុងល្បឿន 104Kmh ។

ទស្សនាវីដេអូ៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial