តួឯកប្រុសក្នុងរឿង Remembering Lichuan ស្លាប់បាត់បង់ជីវិត ក្រោយពេលដួលសន្លប់ ខណៈកំពុងថតកម្មវិធីទូរទស្សន៍ដ៏ល្បីមួយ

តារាកូនកាត់តៃវ៉ាន់-កាណាដា Godfrey Gao វ័យ ៣៥ ឆ្នាំ បានស្លាប់បន្ទាប់ពីដួលសន្លប់ ខណៈពេលដែលថតកម្មវិធីទូរទស្សន៍ចិនមួយមានឈ្មោះថា Chase Me ។ លោក Godfrey ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលគាត់ ៣ ម៉ោង ក្រោយមកគាត់ក៏បានស្លាប់បាត់បង់ជីវិត ។

យោងតាមការចុះផ្សាយនៅលើគេហរទំព័រព័ត៌មានក្នុងស្រុកបានអោយដឹងថា មុនកើតហេតុលោក Godfrey បានថតកម្មវិធី Chase ដែលជាកម្មវិធីពេលរាត្រីនៃស្ថានីយ៍ទូរទស្សន៍ Zhejiang ។ តាមសេចក្តីរាយការណ៍បានអោយដឹងថា លោក Godfrey បានដួលសន្លប់នៅវេលាម៉ោងប្រហែលជា ២ ទាបភ្លឺ ឈានចូលថ្ងៃពុធ ទី ២៧ ខែវិច្ឆិកា ។

តាមការអះអាងអ្នកដែលបានឃើញហេតុការណ៍នោះបានអោយដឹងថា លោក Godfrey បានគាំងបេះដូង ហើយបេះដូងរបស់គាត់ឈប់លោតរយៈពេលប្រហែល ៣ នាទី មុនពេលដែលវាបន្តចលនា ហើយគាត់ក៏ត្រូវបានគេបញ្ជូលទៅកាន់មន្ទីរពេទ្យ ដែលជាកន្លែងក្រោយរបស់គាត់ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial