សាហាវលើសពីសាហាវ! កូនប្រុសសម្លាប់ម្តាយ រួចបំបែកសាកសព ដាក់ក្លាស្សេក្នុងទូរទឹកក បន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯង

មានករណីឃាតកម្មដ៏សាហាវលើសសាហាវមួយបានកើតឡើង នៅក្នុងទីក្រុងបាងកកប្រទេសថៃ ។ បើតាមប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះថា Yuri Taowan វ័យ ៤២ ឆ្នាំម្នាក់ ត្រូវបានកូនប្រុសបង្កើតឈ្មោះ Sira Somdech អាយុ ២០ សម្លាប់ រួចបំបែកសាកសព ហើយដាក់ក្លាស្សេក្នុងទូរទឹកកក បន្ទាប់មកកូនប្រុសរូបនោះក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។

ប្រភពព័ត៌មានដដែលបានអោយដឹងថា ស្ត្រីរងគ្រោះបាននិយាយទូរស័ព្ទជាមួយនឹងមិត្តភក្តិជាលើកក្រោយនៅថ្ងៃអាទិត្យ សប្តាហ៍មុន ហើយក៏បាត់ដំណឹងរហូត មកដល់ថ្ងៃចន្ទ មិត្តភក្តិដដែលនោះ ក៏បានទូរស័ព្ទ មករកស្ត្រីរងគ្រោះ ប៉ុន្តែគ្មានអ្នកលើកទូរស័ព្ទ ដូច្នេះស្ត្រីជាមិត្តភក្តិក៏មករកដល់ផ្ទះ ។ តាមសំដីស្ត្រីដែលជាមិត្តភក្តិជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា គាត់បានមកដល់ផ្ទះជនរងគ្រោះ តែកូនប្រុសរបស់គាត់មិនអោយចូលផ្ទះទេ ដោយប្រាប់ថាម្តាយមិននៅផ្ទះ ប៉ុន្តែគាត់មិនអស់ចិត្តព្រោះឃើញឡានចតនៅក្នុងផ្ទះ ទើបគាត់មានការសង្ស័យ ហើយគាត់ក៏សម្រេចចិត្តចូលទៅក្នុងផ្ទះ​ ដើម្បីរកមើល ។

ពេលនោះគាត់មានការភ្ញាក់ផ្អើល និងតក់ស្លុតខ្លាំងមែន នៅពេលដែលបើកទូរទឹកកក ហើយឃើញបំបែកសាកសពនៅក្នុងនោះ ។ គាត់បានស្រែក ហើយសួរទៅកាន់ជនសង្ស័យ ស្រាប់តែភ្លាមនោះជនសង្ស័យក៏បានទាញកាំភ្លើងបាញ់ក្បាលខ្លួនឯងតែម្តង ។ តាមរបាយការណ៍ប៉ូលីសបានអោយដឹងថា សាកសពស្ត្រីជាម្តាយនោះ ត្រូវបានកូនប្រុសបំបែកជាប្រាំផ្នែកគឺក្បាល ដៃ ដងខ្លួនផ្នែកខាងលើ និងផ្នែកខាងក្រោមចុះមកដល់ជើង ។ នៅលើដងខ្លួនផ្នែកខាងលើ គេប្រទះឃើញមានស្នាមកាំបិតចាក់ចំនួន ៩ កន្លែងនៅត្រង់ខ្នង ហើយនឹងស្នាមកាប់នៅត្រង់ក ។ ប៉ូលីសជឿថា បំណែកសាកសពជាច្រើនផ្នែកទៀត ច្បាស់ជានៅក្នុងបង្គន់ ។

នៅពេលដែលប៉ូលីសមកដល់កន្លែងកើតហេតុ កូនប្រុសដែលជានិស្សិតឆ្នាំទី ២ រៀននៅវិទ្យាស្ថានបច្ចេកវិទ្យា គឺនៅមានដង្ហើមនៅឡើយ ហើយក្បែរខ្លួនបុរសនោះគេឃើញមានកាំភ្លើងខ្លីមួយដើម ។ ជនសង្ស័យបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលដឹកដល់មន្ទីរពេទ្យ Nakhon Thon ។

ក្រោយកើតហេតុ សាច់ញាតិរបស់ពួកគេបានប្រាប់អោយដឹងថា បុរសនោះមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ហើយក៏ធ្លាប់បានទៅពិគ្រោះជំងឺនៅឯមន្ទីរពេទ្យចិត្តសាស្ត្រ Somdet Chaopraya ផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិត ដែលបណ្តាលអោយកូនប្រុសរូបនោះសម្លាប់ម្តាយយ៉ាងសាហាវឃោរឃៅបែបនេះទេ ។ ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងនៅស្រុក Bang Khun Thian ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial