ហួសចិត្ត! អ្នកលក់ប្រើល្បិច ដាក់ដែកខាងក្នុងក្បាលបង្កង ដើម្បីអោយ….

ថៃ៖ ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះថា พิษณุ ระหว่างปี បានចែករំលែកនូវរឿងដ៏ហួសចិត្តមួយពាក់ព័ន្ធនឹង ល្បិចលក់បោកប្រាស់របស់អ្នកលក់មួយចំនួន ដែលបានដាក់ដែកនៅក្នុងក្បាលបង្កង ដើម្បីអោយធ្ងន់ ។ ម្ចាស់គណនីរូបនោះបានសរសេរថា៖

«ខ្ញុំមកញុំាបង្កងនៅស្រុកម៉ែសុតនេះយូរហើយ ទើបតែជួបថ្ងៃនេះឯង ក្បាលបង្កងមានដាក់ដែកខាងក្នុង ។ បង្កងលក់នៅក្នុងផ្សាររឹមមឿង ស្រុកម៉ែសុត ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ » ។ បន្ទាប់ពីរឿងនេះបានផ្ទុះឡើង ក៏មានភ្ញៀវទេសចរណ៍ជាច្រើននាក់ដែលធ្លាប់ទៅលេងនៅទីនោះ បានប្រាប់ថាពួកគេក៏ធ្លាប់ជួបរឿងបែបនេះដែរ ។ វាកើតឡើងច្រើនដងរួចមកហើយ ។

សង្ឃឹមថាល្បិចនេះនឹងមិនធ្លាយមកដល់ខ្មែរទេ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial