ពឹងបងប្អូនក្នុងហ្វេសប៊ុកសូមជួយស៊ែរ ដើម្បីអោយដំណឹងនេះបានដឹង ដល់បងម្ចាស់ វ៉ាលី ផងគាត់បានច្រលំ​ វ៉ាលី​ ជាមួយម្តាយលោកពូ ផែង វណ្ណៈ​ ពេលដែលគាត់ទាំងពីរត្រលប់មកពីមន្ទីពេទ្យ​ ប្រទេសវៀតណាម​វិញ

យោងតាមគណនីហ្វេសប៊ុកលោកពូ ផែង វណ្ណៈ បានសរសេរថា «សូមពឹងបងប្អូនក្នុងហ្វេសប៊ុក ជួយស៊ែរដំណឹងនេះ ដល់បងម្ចាស់វ៉ាលី ផង ។ គាត់បានច្រលំវ៉ាលី ជាមួយនឹងម្តាយខ្ញុំ ពេលដែលគាត់ទាំងពីរនាក់ត្រលប់មកពីមន្ទីរពេទ្យ ប្រទេសវៀតណាមវិញ ។ ពេលដែលដល់បេនឡាន ក្រុងភ្នំពេញ ដោយយប់ងងឹត គាត់ក៏ច្រលំគ្នាដោយអចេតនា ទាំងម្តាយខ្ញុំ ទាំងបងម្ចាស់វ៉ាលី សុទ្ធតែត្រូវការថ្នាំពេទ្យលេប ចាំបាច់ ។ សូមអោយបងប្អូនជួយ ដើម្បីដំណឹងនេះឆាប់ទៅដល់ម្ចាស់វ៉ាលីផង » លេខទំនាក់ទំនង 096 85 41 567។

សូមអរគុណបងប្អូនណាស់ !

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial