បុរសម្នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីប្រកួតញុំាស៊ុត ៥០ គ្រាប់

បុរសជនជាតិឥណ្ឌាម្នាក់មានឈ្មោះថា Subhash Yadav អាយុ ៤២ ឆ្នាំបានដួលទៅលើដី បន្ទាប់ពីញុំាស៊ុតបានតែ ៤១ គ្រាប់ ដែលការប្រកួតនោះ តម្រូវអោយញុំាស៊ុតចំនួន ៥០ គ្រាប់ ។ តាមប្រភពព័ត៌មានបានអោយដឹងថា មុនកើតហេតុជនរងគ្រោះបាន ធ្វើដំណើរទៅផ្សារ Bibiganj ជាមួយមិត្តភក្តិរបស់គាត់ ស្រាប់តែពេលនោះគាត់ និងមិត្តភក្តិរបស់គាត់ បានឈ្លោះគ្នា ហើយពួកគេទាំងពីរនាក់ ក៏បាននាំគ្នាធ្វើការប្រកួតញុំាស៊ុត ។ អ្នកឈ្នះនឹងទទួលបានប្រាក់ចំនួន Rs 2000 (ប្រហែល ២៩ ដុល្លា) ។

បន្ទាប់ពីដួលសន្លប់បាត់មាត់បាត់ក ភ្លាមៗគាត់ក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសលគាត់បានស្លាប់ ពេលដែលដឹកដល់មន្ទីរពេទ្យបានបន្តិច ។ គ្រូពេទ្យបានប្រាប់ថាគាត់បានស្លាប់ ដោយសារតែហល់ ព្រោះគាត់ហូបស៊ុតច្រើន ដោយបង្ខំមិនបានទំពារអោយម៉ត់ ធ្វើអោយមានផលវិបាកក្នុងរាងកាយ ។

រូបតំណាង

 

រូបតំណាង
រូបតំណាង
រូបតំណាង

ការប្រកួតញុំាស៊ុតនេះ នៅប្រទេសឥណ្ឌាគឺពេញនិយមបំផុត ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial