កូនពៅម៉ែមិនមែនរពឹសលំៗទេ! ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ជាប់នៅក្នុងម៉ាស៊ីនបោក ចេញវិញមិនរួច ទាល់តែខលហៅក្រុមអ្នកសង្គ្រោះ ៧ នាក់អោយមកជួយ

មានហេតុការណ៍ដ៏ហួសចិត្តមួយ បានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១ វិច្ឆិកា កន្លងទៅនេះ ដោយមានក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់បានជាប់នៅក្នុង ម៉ាស៊ីនបោកចេញវិញមិនរួច ។ បើតាមការចុះផ្សាយនៅលើគេហរទំព័រព័ត៌មានមួយ បានអោយដឹងថាក្មេងស្រីរូបនោះមានឈ្មោះថា Afiah ។

មុនពេលកើតហេតុនាង បានដាក់កៅអីឡើងជាន់ ដើម្បីចូលទៅក្នុងម៉ាស៊ីនបោក ស្រាប់តែចេញវិញលែងរួចតែម្តង ។ Afiah បានយំស្រែកហៅឪពុកម្តាយនាងអោយជួយ ប៉ុន្តែឪពុកម្តាយរបស់នាង មិនអាចយកនាងចេញបានទេ ព្រោះតែនាងជាប់នៅក្នុងចន្លោះផ្នែកម៉ាស៊ីនសម្ងួត ។ ទាល់គំនិតមិនដឹងថា យកកូនចេញតាមណារួច ម្តាយរបស់នាងក៏បានទូរស័ព្ទសុំជំនួយពីក្រុមអ្នកសង្គ្រោះ ។

បន្ទាប់ពីទទួលដំណឹងនេះ ក្រុមអ្នកសង្គ្រោះចំនួន ៧ នាក់ ក៏បានមកដល់ផ្ទះរបស់ Afiah ។ បើតាមក្រុមអ្នកសង្គ្រោះបានអោយដឹងថា ពួកគេបានចាក់សាប៊ូបោកខោអាវចូលទៅក្នុងម៉ាស៊ីន លាយជាមួយនឹងទឹក វាយអោយបែកពពុះ ដើម្បីអោយខ្លួនរបស់ Afiah រអិល ដើម្បីងាយស្រួលយកនាងចេញ ។ ការជួយសង្គ្រោះនេះប្រើរយៈពេល ២០ នាទី ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial