ស្ត្រីវ័យ ៦៥ ឆ្នាំម្នាក់ ប៊ិះនឹងស្លាប់បង់ជីវិត ដោយសារតែឆ្មារក្រញៅ

ស្ត្រីវ័យ ៦៥ ឆ្នាំម្នាក់ប៊ិះនឹងស្លាប់បាត់បង់ជីវិត ដោយសារតែឆ្មារក្រញៅ ហើយដំបៅឆ្លងមេរោគធ្ងន់ធ្ងរ ។ បើតាមសំដីស្ត្រីវ័យចំណាស់បានអោយដឹងថា គាត់បានចិញ្ចឹមឆ្មារនេះយូរហើយ ប៉ុន្តែនៅពេលដែលវាអាយុច្រើនបន្តិច ស្រាប់តែវាក្លាយទៅជាឆ្មារកាច ។ នៅថ្ងៃមួយគាត់លូកដៃលើកឆ្មារបំរុងនឹងបី ស្រាប់តែវាបើកភ្នែកធំៗ ហើយស្រែកដាក់គាត់ បន្ទាប់មកក៏ក្រញៅដៃគាត់ បណ្តាលអោយរងរបួស ។

លុះថ្ងៃបន្ទាប់គាត់ ស្រាប់តែមានអារម្មណ៍ថាវិលមុខ លែងឃ្លានអាហារ ហើយឈឺតាមសន្លាក់សាច់ដុំ និងគ្រុនក្តៅ ។ ដំបៅរបស់គាត់ក៏ឡើងក្រហម ហើយហើមពេញដៃតែម្តង ។ ដោយពិបាកនៅក្នុងខ្លួនពេក គាត់ក៏បានទៅមន្ទីរពេទ្យ ក្រោយការពិនិត្យរបស់គ្រូពេទ្យ លទ្ធផលបានបង្ហាញថា គាត់បានឆ្លងមេរោគចូលក្នុងឈាម ដំបៅក្លាយ ហើយសរីរាង្គឈប់ដំណើរការ ។ មេរោគស៊ីសាច់នេះ បណ្តាលអោយជាលិកាទន់នៃរាងកាយនៅត្រង់ផ្នែកខ្លះងាប់ ។

គ្រូពេទ្យបានធ្វើការវះកាត់ជាបន្ទាន់ ដើម្បីវះយកជាលិកាដែលឆ្លងមេរោគចេញពីដៃរបស់គាត់ ។ គ្រូពេទ្យបានបញ្ជាក់ប្រាប់ទៀតថា ជំងឺរបស់អ្នកស្រីបង្កឡើងដោយសារតែឆ្មារក្រញៅ ហើយមេរោគស៊ីសាច់ឆ្លងជ្រាបចូលទៅក្នុងរាងកាយ ។ ក្រោយការវះកាត់ស្ថានភាពរបស់អ្នកស្រីនៅមិនទាន់ប្រសើរឡើងនោះទេ ប៉ុន្តែគ្រូពេទ្យព្យាយាមជួយសង្គ្រោះ និងព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ។ រយៈពេលជិត ១ ខែ ទើបស្ថានភាពជំងឺរបស់អ្នកស្រីប្រែមកជាល្អប្រសើរឡើងវិញ ។

នៅពេលដែលអ្នកស្រីរឹងមាំបន្តិច គ្រូពេទ្យក៏បានធ្វើការវះកាត់ម្តងទៀត ដោយបានជារស្បែកនៅត្រង់ជើង ដើម្បីយកមកគ្របបិតស្នាមរបួសនៅលើដៃរបស់អ្នក ដែលគ្រូពេទ្យវះយកសាច់ចេញ ជ្រៅរហូតឃើញសរសៃពួរ ។ គ្រូពេទ្យបានបង្ហើបប្រាប់ថា អ្នកស្រីទទួលការវះកាត់រហូតដល់ទៅជាង ៨ ដង ហើយនឹងគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ២ ខែ ។ បច្ចុប្បន្ននេះអ្នកស្រីជាសះស្បើយ និងបានត្រលប់ទៅផ្ទះវិញហើយ ប៉ុន្តែដៃនៅមិនទាន់អាចធ្វើចលនាបានដូចដើមវិញទេ ដោយនៅបន្តការព្យាបាលចលនានៅផ្ទះបន្ថែមទៀត ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial